មេដឹកនាំថៃផ្ដល់ភ្លើងខៀវឱ្យយោធាពង្រឹងរបងព្រំដែន និងទិញអាវុធបន្ថែម ក្រោយឈ្លានពានកម្ពុជា
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានលើកឡើងថា រដ្ឋាភិបាលចាំផ្ទះរបស់លោកបានផ្ដល់ភ្លើងខៀវ ឱ្យក្រុមយោធាពង្រីកអានុភាព និងទិញអាវុធបន្ថែម ក្រោយពីធ្វើសង្គ្រាមឈ្លានពានកម្ពុជា តាមបណ្ដោយព្រំដែន។
អ្នកឃ្លាំមើលថា កម្ពុជាគួររកវិធីដោះស្រាយបញ្ហាព្រំដែនជាមួយថៃជាបន្ទាន់ ជាងធ្វើអ្វីផ្សេងមិនចាំបាច់
អ្នកឃ្លាំមើលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួររិះរកវិធីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ជារឿងបន្ទាន់ ស្របតាមតម្រូវចាំបាច់របស់ពលរដ្ឋ ជាជាង ចំណាយធនធានជាតិទៅធ្វើកិច្ចការផ្សេង ដែលមិនទាន់ចាំបាច់។
តុលាការតម្កល់ការផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង៣នាក់ ប៉ុន្តែព្យួរទោស ២នាក់ដែលចុះចូលបក្សកាន់អំណាច
ក្នុងចំណោមសមាជិកបក្សភ្លើងទៀនទាំង ៣នាក់នោះ គឺមានតែប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ម្នាក់ប៉ុណ្ណោះដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
អ្នកឃ្លាំមើលថា ថៃប្រើប្រាស់បញ្ហាមីនជាលេសដើម្បីពន្យារពេលចរចាព្រំដែនជាមួយកម្ពុជា
ការកត់សម្គាល់នេះ គឺបន្ទាប់ពីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃ នៅថ្ងៃទី៩ ខែកុម្ភៈ បានបញ្ជាក់ថា ភាគីកម្ពុជាត្រូវតែបោសសម្អាតគ្រាប់មីន និងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែនជាមុនសិន ទើបអាចរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក(JBC) បាន។
អ្នកឃ្លាំមើលព្រមានថា ដែនសមុទ្រកម្ពុជានឹងត្រូវឈ្លានពានក្រោយថៃលុបចោល MOU ឆ្នាំ២០០១
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី មេដឹកនាំថៃ បានត្រៀមលុបចោលអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០១ ជាមួយកម្ពុជា ស្ដីពីព្រំដែនសមុទ្រ ដែលអនុស្សរណៈនេះ ត្រូវបានប្រើប្រាស់ជា គោលការណ៍ច្បាប់អន្តរជាតិ។
មេដឹកនាំចាំផ្ទះរបស់ថៃកំពុងដំណើរការលុប MOU ឆ្នាំ២០០១ ស្ដីពីការអភិវឌ្ឍធនធានសមុទ្រជាមួយកម្ពុជា
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បានបញ្ជាឱ្យក្រសួងការបរទេស និងក្រសួងការពារជាតិថៃ សិក្សាជាបន្ទាន់ អំពីការបញ្ចប់អនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ ឬMOU44 ស្ដីអំពីការអភិវឌ្ឍធនធានសមុទ្រជាមួយកម្ពុជា។ អ្នកឃ្លាំមើលបារម្ភថា ការសម្រេចរបស់មេដឹកនាំថៃ គឺជាការចាប់ផ្ដើមចូលឈ្លានពានមកលើដែនសមុទ្រកម្ពុជា ក្រោយការឈ្លានពានលើដែនគោក ទទួលបានជោគជ័យ។
លោក ហ៊ុន ម៉ាណែត ថា ការបញ្ចេញមតិរឿងព្រំដែនមិនខុស ប៉ុន្តែរដ្ឋាភិបាលនៅតែចាប់ពលរដ្ឋដាក់គុក
លោក ហ៊ុន ម៉ាណែត លើកឡើងថា ការបញ្ចេញមតិឈឺចាប់ និងការខឹងសម្បារចំពោះទង្វើថៃ ឈ្លានពានទឹកដីខ្មែរ មិនមានអ្វីខុសនោះទេ ព្រោះពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងបញ្ចេញមតិ ប៉ុន្តែ រដ្ឋាភិបាលរបស់លោកចាប់ពលរដ្ឋ និងអ្នកនយោបាយបក្សបក្សប្រឆាំង ដាក់គុកអស់ជិត២០នាក់ ក្រោយពីសម្ដែងមតិរិះគន់រឿងព្រំដែន។
ពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តទាមទារឲ្យលោក ហ៊ុន ម៉ាណែត ប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ប្រាប់ឲ្យពលរដ្ឋទុកចិត្តរដ្ឋាភិបាល ក្នុងការរកដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ តាមរយៈគណៈកម្មាធិការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC)។
«កម្ពុជានឹងបាត់ដីទៅវៀតណាម» ដោយសារការពន្លឿនបោះបង្គោលព្រំដែនក្នុងពេលកម្ពុជាកំពុងមានវិបត្តិ
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលបារម្ភជាខ្លាំងករណីរដ្ឋាភិបាលក្រុងភ្នំពេញ ឯកភាពពន្លឿនការបោះបង្គោលព្រំដែន ដែលនៅសេសសល់ឲ្យបានឆាប់រហ័សជាមួយប្រទេសវៀតណាម ខណៈកម្ពុជាកំពុងបែកបាក់ជាតិ និងកំពុងរងការឈ្លានពានពីយោធាថៃ។
អ្នកឃ្លាំមើលទាមទារឱ្យរដ្ឋាភិបាលលុបរាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលផ្ទុយរដ្ឋធម្មនុញ្ញ «ក្រោយព្រមដោះដូរដីជាមួយវៀតណាម»
អ្នកឃ្លាំមើលសង្គមទាមទារឲ្យរដ្ឋាភិបាលកម្ពុជាធ្វើនិរាករណ៍រាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមិនស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា និង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បន្ទាប់ពីកម្ពុជា និងវៀតណាមបានឯកភាពគ្នា ផ្តល់អាទិភាពដោះស្រាយបញ្ហា ៦% ពាក់ព័ន្ធនឹងការដោះដូរដី ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលប្រទេសទាំងពីរបានចុះហត្ថលេខា។

















