ថៃបើកដៃឱ្យកម្ពុជាប្ដឹងទៅស្ថាប័នណាក៏បាន ដោយអះអាងថា ថៃមិនបានឈ្លានពានកម្ពុជា
រដ្ឋមន្ត្រីក្រសួងការបរទេសថៃលើកឡើងថា មេដឹកនាំកម្ពុជា គួរតែពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន ថា តើត្រូវប្ដឹងប្រទេសថៃទៅកន្លែងណា ដោយលោកអះអាងថា ថៃមិនបានឈ្លានពានកម្ពុជាឡើយ។ ការថ្លែងរបស់មន្ត្រីការបរទេសថៃនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរបស់ថៃ បានចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាសប្ដឹងថៃទៅស្ថាប័នអន្តរជាតិ រឿងឈ្លានពានចូលទឹកដីកម្ពុជានៅតំបន់ព្រំដែន។
អ្នកវិភាគថា ក្នុងសង្គ្រាមចំនួនពីរលើក កម្ពុជានិយាយច្រើនជាងធ្វើដែលផ្ទុយពីថៃ
ពលរដ្ឋខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក បានដឹងរួចមកហើយ អំពីអំពើព្រៃផ្សៃរបស់យោធាថៃ ដែលបានឈ្លានពានកម្ពុជា ដុតបំផ្លាញផ្ទះអ្នកភូមិ ប្លន់ទ្រព្យសម្បត្តិ និងប្រាង្គប្រាសាទបុរាណខ្មែរខណៈ តំបន់ជាច្រើនទៀតដែលយោធាថៃ បានកាន់កាប់ ក៏ត្រូវបានយោធាថៃពង្រីកជាកន្លែងឈរជើងរបស់កងទ័ព ដែលមានលេណដ្ឋាន និងការដាក់ពង្រាយកុងតឺន័រ បិទជិតមិនឱ្យពលរដ្ឋខ្មែរចូលបាន។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ប្តឹងរដ្ឋាភិបាលថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិជាផ្លូវការ
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា សម្រេចដាក់បណ្តឹងជាផ្លូវការទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃទី៤ កុម្ភ: ដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ទទូលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាមនាពេលកន្លងមក។
តុលាការខេត្តកណ្ដាលចោទប្រកាន់គ្រូបង្រៀនម្នាក់ពីបទញុះញង់ដោយសារនិយាយរឿងព្រំដែន
តុលាការខេត្តកណ្ដាលចោទប្រកាន់គ្រូបង្រៀនម្នាក់ពីបទញុះញង់ ដោយសារនិយាយរឿងព្រំដែនកម្ពុជាថៃ ដែលរដ្ឋាភិបាលកម្ពុជាកំពុងចាញ់ប្រៀប និងបាត់បង់ទឹកដីជាច្រើនកន្លែង។
ក្រសួងវប្បធម៌តវ៉ាឲ្យភាគីថៃបញ្ឈប់សកម្មភាពនានាដែលអាជ្ញាធរថៃអនុវត្តនៅតំបន់ប្រាសាទតាមាន់ និងតាក្របី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្ដីប្រកាសមួយដោយតវ៉ាទៅភាគីថៃ ឲ្យបញ្ឈប់រាល់សកម្មភាពនានា ដែលអាជ្ញាធរថៃ បានអនុវត្តនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។
អ្នកជំនាញការទូតថា កម្ពុជាត្រូវបង្ក្រាបឧស្សាហកម្មឆបោកអនឡាញបន្ទាន់ដើម្បីស្ដារមុខមាត់កម្ពុជា
ពួកគាត់យល់ថា ការព្រងើយកន្តើយ វានឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនបរទេស ព្រមទាំងរុញប្រទេសកម្ពុជាឲ្យចូលទៅក្នុងបញ្ជីតាមដានរបស់អន្តរជាតិ ជាមួយនឹងឧក្រិដ្ឋកម្មឆ្លងដែន។
«សារឲ្យខ្មែររួបរួមគ្នារបស់លោក ហ៊ុន ម៉ាណែត» គ្រាន់តែសារនយោបាយប្រជាភិថុតិដោយសារតែលោកខ្លាចបាត់អំណាច
ការលើកឡើងបែបនេះ ព្រោះពួកគាត់ មើលឃើញថា ទោះបីជាលោក ហ៊ុន សែន និងហ៊ុន ម៉ាណែត បញ្ចេញសារអំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការនយោបាយរួបរួមគ្នាក៏ដោយ ក៏រដ្ឋាភិបាលត្រកូល «ហ៊ុន » នៅតែបន្តបង្ក្រាបទៅលើសំឡេងប្រឆាំងនិងសំឡេងអ្នករិះគន់។
ថៃបន្តយករឿងផ្ទុះសង្គ្រាមលើកទី៣ នៅតំបន់ព្រំដែន មកគំរាមកម្ពុជា មុនពេលបោះឆ្នោត
ទាំងមន្ត្រីការបរទេស និងកងទ័ពថៃ បានចេញមកគំរាមកម្ពុជាព្រមគ្នា នៅមុនការបោះឆ្នោតសភា ក្នុងប្រទេសថៃ ដោយពួកគេបានព្រមាន និងចោទថា ប្រសិនបើកម្ពុជា នៅតែផ្ទុះអាវុធនៅតាមព្រំដែន និងជ្រៀតជ្រែកក្នុងរឿងនយោបាយរបស់ថៃទៀត នោះថៃនឹងធ្វើការឆ្លើយតបដោយប្រើកម្លាំងយោធា។
ការចរចាដោះស្រាយរឿងព្រំដែនរវាងកងទ័ពកម្ពុជានិងកងទ័ពថៃបរាជ័យជាថ្មី
ក្រុមយោធាកម្ពុជា និងក្រុមយោធាថៃ បានជួបប្រជុំគ្នាជាថ្មីដើម្បីដោះស្រាយបញ្ហាព្រំដែន នាព្រឹកថ្ងៃទី២ ខែកុម្ភៈ នៅច្រកអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ប៉ុន្តែពុំមានដំណោះស្រាយរួមនោះទេ។
ពលរដ្ឋរិះគន់រដ្ឋាភិបាលរឹតត្បិតការផ្សាយព័ត៌មានជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈក្រុមMMOកំពុងបំពុលសង្គម
ខណៈយោធាថៃកំពុងពន្លឿនការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ក្នុងទីតាំងដែលដណ្ដើមបានពីកម្ពុជានោះ ព័ត៌មាន និងការជជែកគ្នាស្ដីអំពីបញ្ហានេះ ហាក់កាន់តែស្ងប់ស្ងាត់ នៅលើបណ្ដាញសង្គមរបស់កម្ពុជា។

















