អ្នកឃ្លាំមើលថា ត្រកូល ហ៊ុន ពឹងផ្អែកលើឧក្រិដ្ឋកម្មឆបោកអនឡាញពង្រឹងអំណាច តែបំផ្លាញសេដ្ឋកិច្ចជាតិទាំងមូល
ទន្ទឹមគ្នានេះ អ្នកធ្វើការលើវិស័យនេះទទួលស្គាល់ថា ទោះការឆបោកតាមអនឡាញអាចរកចំណូលបានខ្ពស់ ប៉ុន្តែវាជាប្រភេទការងារខុសច្បាប់ និងមានហានិភ័យខ្ពស់។
ពលរដ្ឋខ្មែរចោទថា ទាហានថៃបានដេញបាញ់គំរាមអ្នកស្រុកអូរស្មាច់ ២នាក់ និងប្លន់យកទ្រព្យសម្បត្តិពលរដ្ឋជាច្រើនគ្រួសារ
ជាមួយគ្នានេះ ក្រុមទាហានថៃក៏បន្តសម្រុកចូលបំផ្លាញ និងរុះរើផ្ទះសម្បែងរបស់ក្រុមអាជីវករខ្មែរជាច្រើនគ្រួសារនៅអគារអូរបីជាន់ ដើម្បីចូលប្លន់យកទ្រព្យសម្បត្តិមានតម្លៃដែរ។
អូស្ត្រាលីផ្តល់ជំនួយ២៥ម៉ឺនដុល្លារដល់ជនភៀសសឹកខ្មែរ ខណៈចិនជួយជិត៣លានដុល្លារ
រដ្ឋាភិបាលអូស្ត្រាលី ប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២សែន ៥ម៉ឺន(២៥០.០០០)ដុល្លារ ដើម្បីជួយដល់ប្រជាជនភៀសសឹកកម្ពុជាដែលត្រូវបានផ្លាស់ទីលំនៅដោយសារភ្លើងសង្គ្រាមតាមព្រំដែនរវាងខ្មែរ និងថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានចុះផ្សាយ កាលពីថ្ងៃទី១ ខែមករា។
ពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃជាច្រើនត្រូវបានប៉ូលិសឈុតខ្មៅថៃធ្វើទុក្ខបុកម្នេញ និងច្បាប់ខ្លួនជាបន្តបន្ទាប់
ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួន ត្រូវបានប៉ូលិសឈុតខ្មៅថៃ បង្កើនការធ្វើទុក្ខបុកម្នេញ និង ច្បាប់ខ្លួនដាក់គុក ជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាលថៃប្រកាសលែងផ្ដល់ទិដ្ឋាការការងារ និង លិខិតស្នាក់នៅ ដល់ពលករខ្មែរជាង១០ម៉ឺននាក់ ដែលកំពុងរស់នៅប្រទេសថៃ។
ទាសករអាជីវកម្មឆបោកតាមអនឡាញនៅព្រំដែនកម្ពុជា-ថៃត្រូវបានបង្ខាំងក្នុងអគារទោះមានការផ្លោងគ្រាប់បែករបស់យោធាថៃ
ទាសករនៃអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញចម្រុះជាតិសាសន៍ត្រូវបានឧក្រិដ្ឋជនបង្ខាំងទុកនៅបរិវេណអគារក្នុងរមណីយដ្ឋានអូរស្មាច់ នៃខេត្តឧត្តរមានជ័យរបស់លោក លី យ៉ុងផាត់ និងបង្ខំឱ្យពួកគេបម្រើការងារជាអ្នកឆបោកតាមអនឡាញដូចសព្វមួយដង ទោះបីយោធាថៃបន្តទម្លាក់គ្រាប់ផ្លោងឈ្លានពានចូលតំបន់នោះក្ដី។
ពលរដ្ឋខ្មែររួមគ្នាផ្ញើសារទៅថៃដោយបង្ហាញស្មារតីគាំទ្រសន្តិភាព និងបទឈប់បាញ់
ពលរដ្ឋខ្មែររាប់រយនាក់បានរួមគ្នាធ្វើដំណើរព្យុហយាត្រាជាលើកទីពីរ ដើម្បីផ្ញើសារទៅរដ្ឋាភិបាលថៃ ដោយបង្ហាញស្មារតីគាំទ្រសន្តិភាព និងបទឈប់បាញ់ ព្រមទាំងជំរុញឱ្យយោធាថៃងាកមកចរចាសន្តិភាពដែលមានស្រាប់។
សាលារាជធានីភ្នំពេញព្រមានចាត់វិធានការច្បាប់អ្នកបង្ហោះដ្រូន
រដ្ឋបាលរាជធានីភ្នំពេញ ចេញបំរាមហាមឃាត់ដាច់ខាតក្នុងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
អ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរចុះដោះស្រាយបញ្ហាជនភៀសសឹកខ្វះទឹកប្រើប្រាស់
អ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរ និងតំណាងរាស្ត្របក្សកាន់អំណាច ចុះដោះស្រាយបញ្ហាជនភៀសសឹក ខ្វះទឹកស្អាតប្រើប្រាស់។ ពួកគាត់ថាបញ្ហាខ្វះទឹកនេះ ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាជាច្រើនទៀតដែល អាជ្ញាធរ អាចដោះស្រាយបាន ប្រសិនបើរដ្ឋាភិបាល មានការរៀបចំ ឱ្យបានត្រឹមត្រូវ។
ពលរដ្ឋមួយចំនួនជំរុញឱ្យផ្អាកកម្មវិធីជួបជុំកម្សាន្តសប្បាយ និងពហិការទំនិញថៃក្នុងពេលមានជម្លោះព្រំដែន
ពលរដ្ឋមួយចំនួនលើកឡើងថា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ ត្រូវយោធាថៃចូលឈ្លានពានបែបនេះ ប្រជាពលរដ្ឋគួរតែផ្អាកការផឹកស៊ីច្រៀងលេងកម្សាន្ត និងកាត់បន្ថយកម្មវិធីជួបជុំ ដើម្បីយកពេលវេលា និងធនធានទុកសម្រាប់ជួយជនភៀសសឹក និងកងទ័ពនៅជួរមុខ។
មន្ត្រីរដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ននឹងគណនីក្លែងក្លាយធ្វើជាឈ្មោះខ្មែរមកបំបែកស្មារតីសាមគ្គី
មន្ត្រីរដ្ឋាភិបាលអំពាវនាវដល់ពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្ដាញសង្គមប្រយ័ត្នគណនីក្លែងក្លាយដាក់ជាឈ្មោះខ្មែរ សរសេរខ្មែរ ក្នុងរូបភាពបំបែកស្មារតីសាមគ្គី ខណៈយោធាថៃកំពុងឈ្លានពានកម្ពុជា។



















