អតិថិជន ហួយវ័ន ផេ មួយចំនួនរង់ចាំក្រុមហ៊ុនបើកទ្វាឡើងវិញ ដើម្បីដកលុយចេញពីគណនី
អតិថិជនក្រុមហ៊ុនហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ មួយចំនួននៅតែបន្តរក្សាភាពស្ងប់ស្ងាត់ និងរង់ចាំក្រុមហ៊ុនបើកដំណើរការឡើងវិញ ដើម្បីដកលុយចេញគណនី។ មកដល់ពេលនេះសហប្រធានក្រុមហ៊ុន ហួយវ័ន ផេ គឺលោក ហ៊ុន តូ និងអ្នកពាក់ព័ន្ធធំៗនៅតែមានសេរីភាព ទោះបីជាធនាគារជាតិនៃកម្ពុជាចោទថា ក្រុមហ៊ុន ហួយវ័ន ផេ ខុសច្បាប់ និងដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះក៏ដោយ។
លិខិតលោក ជុន ច័ន្ទបុត្រ ផ្ញើជូនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
នាយកប្រតិបត្តិនៃទូរទស្សន៍អាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បានសរសេរលិខិតពីរច្បាប់ដាក់ជូនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីស្នើសុំឲ្យលោកទាំងពីរ បើកផ្លូវឲ្យក្រុមការងារទូរទស្សន៍អាស៊ីសេរី បានចូលទៅប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍ពិតដែលកំពុងកើតឡើងនៅព្រំដែនកម្ពុជា-ថៃ។លិខិតនេះ យើងបានបញ្ជូនដល់ដៃលោក ហ៊ុន សែន ហើយ តាមរយៈអ្នកនាំពាក្យលោក ហ៊ុន សែន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែយើងបានទទួលចម្លើយអវិជ្ជមានពីលោកហ៊ុន សែន។ខាងក្រោមនេះជាលិខិតរបស់លោក...
អ្នកឃ្លាំមើលថា ជនរងគ្រោះដោយក្រុមហ៊ុន ព្រីនស៍ និងហួយវ័ន ផេ មិនអាចទទួលបានយុត្តិធម៌ទេ បើមិនតវ៉ា
អ្នកតាមដានបញ្ហាសង្គមលើកឡើងថា ជនរងគ្រោះដោយសារក្រុមហ៊ុន ព្រីនស៍ គ្រុប (Price Group) របស់លោក ចេន ហ្ស៊ី (Chen Zhi) និងក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ នឹងមិនអាចទទួលបានពន្លឺយុត្តិធម៌ឡើយប្រសិនបើពួកគាត់បន្តរក្សាភាពស្ងាត់ស្ងៀម។ អ្នកឃ្លាំមើលថា ជនរងគ្រោះរាប់រយនាក់ដែលនៅស្ងៀមមិនហ៊ានប្រើសិទ្ធទាមទារតវ៉ា និងរង់ចាំតែដំណោះស្រាយពីអាជ្ញាធរនោះ គឺនៅតែក្លាយជាជនរងគ្រោះមិនខុសពីអ្នកដែលចាញ់បោកគម្រោងដីខ្យល់របស់ឧកញ៉ាមួយចំនួននោះឡើយ។ការដាក់ពាក្យប្ដឹងរបស់ជនរងគ្រោះដែលក្រុមហ៊ុន...
ថៃថានឹងស៊ើបអង្កេតលើអត្តពលិកកម្ពុជាពីបទបំពានច្បាប់ថៃដោយសារមានឡូហ្គូក្រុមហ៊ុនល្បែង Nagaworld លើអាវ
មន្ត្រីថៃរូបនេះបញ្ជាក់ថា ថៃនឹងត្រួតពិនិត្យថា តើការភ្ជាប់ឡូហ្គូក្រុមហ៊ុន ណាហ្គាវើលដ៍ លើអាវនោះ ជាការផ្សព្វផ្សាយពាណិជ្ជកម្ម ឬយ៉ាងណា ដើម្បីចាត់វិធានការតាមច្បាប់ ខណៈច្បាប់នៅក្នុងប្រទេសថៃហាមឃាត់ដាច់ខាត នូវបនល្បែងកាស៊ីណូ។
កម្ពុជាថាយោធាថៃបន្តបាញ់ប្រហារចូលដីកម្ពុជា ខណៈកម្ពុជាមិនតបត
យោធាថៃបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៧ ធ្នូ នេះ ប៉ុន្តែ កម្ពុជាពុំបានបាញ់ត្រឡប់ទៅវិញទេ។ នេះបើតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អតិថិជនក្រុមហ៊ុន ហួយវ័ន ផេ មួយចំនួនជួបបញ្ហាលំបាកក្នុងជីវភាពក្រោយក្រុមហ៊ុនបង្កកលុយ
អ្នកឃ្លាំមើលលើកឡើងថា ជនរងគ្រោះខ្មែរ និងបរទេសដែលក្រុមហ៊ុន ហួយវ័ន ផេ បង្កកលុយគួរចេញប្រមូលផ្តុំគ្នាទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ និងចាប់មេខ្លោងធំនៃក្រុមហ៊ុន ដើម្បីទប់ស្កាត់បណ្ដាញឧក្រិដ្ឋកម្មលាងលុយកខ្វក់នៅកម្ពុជា។
ពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលានស៊ីធី ព្រមានតវ៉ាទ្រង់ទ្រាយធំ និងទាមទារឱ្យលោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវ
មេធាវីរដ្ឋាភិបាលបដិសេធការពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត។ ប៉ុន្តែសង្គមស៊ីវិលថា លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ត្រូវតែរកយុត្តិធម៌ ជូនពលរដ្ឋរងគ្រោះ បើចង់គេចផុតពីការចោទប្រកាន់។
មន្ត្រីក្រសួងកសិកម្មថា កម្ពុជាមិនពាក់ព័ន្ធនឹងករណីជួញដូរសត្វស្វាក្ដាមខុសច្បាប់ពីប្រទេសថៃទេ
ក្រសួងកសិកម្មបានច្រានចោលការចោទប្រកាន់ដែលថា កម្ពុជាបម្រុងនាំចូលសត្វស្វាក្តាមពីប្រទេសថៃ។
ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ប្តូរឈ្មោះមក អេច ផេ ក្រោយរងទណ្ឌកម្មពីអាមេរិក
ក្រុមហ៊ុនទូទាត់សាច់ប្រាក់ «ហួយវ័ន ផេ» (Huione Pay) របស់ក្មួយប្រុសប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ បានប្ដូរឈ្មោះក្រុមហ៊ុនដោយស្ងាត់ៗក្រោយរងទណ្ឌកម្មពីសហអាមេរិក និងសម្ពន្ធមិត្ត។ ទន្ទឹមគ្នានេះ អតិថិជនជាច្រើននាក់កំពុងប្រឈមនឹងការដកប្រាក់មិនបាន។
ពលរដ្ឋអះអាងថា ការឆបោកតាមអនឡាញមានជាប់ពាក់ព័ន្ធនឹងអាជ្ញាធរជាប្រព័ន្ធ មិនមែនមានតែម្នាក់ឡើយ
ពលរដ្ឋនៅក្រុងប៉ោយប៉ែតអះអាងថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅក្នុងតំបន់នេះ មានជាប់ពាក់ព័ន្ធនឹងមន្ត្រីអាជ្ញាធរ តាំងពីថ្នាក់ក្រោម ដល់ថ្នាក់ជាតិ ដែលជាអ្នកជួយការពាររបរសង្គមងងឹតមួយនេះ គឺមិនមែនជាប់ពាក់ព័ន្ធមន្ត្រីថ្នាក់ក្រោមតែម្នាក់នោះឡើយ។



















