អតីតអ្នកទោសនយោបាយ លោក ចៅ វាសនា លើកឡើងថា ទោះបីបានចេញពីពន្ធនាគារហើយក្ដី លោកនៅតែបន្តប្រកាន់ជំហរការពារសិទ្ធិ សេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ លោកអះអាងថា ការជាប់ពន្ធនាគារមិនបានធ្វើឱ្យលោកបោះបង់ឆន្ទៈក្នុងការចូលរួមកិច្ចការសង្គម និងនយោបាយនោះឡើយ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






