ទាហានខ្មែរ ដែលឈរជើងនៅតាមព្រំដែនថៃ អះអាងថា មេបញ្ជាការនៅតាមភូមិភាគ បានដាក់បទបញ្ជាហាមមិនឱ្យពលទាហាន និងនាយទាហានថ្នាក់ក្រោម បញ្ចេញមតិ ឬផ្ដល់ព័ត៌មានទាក់ទងនឹងទុក្ខលំបាករបស់ខ្លួននោះឡើយ ដោយសំអាងថា គឺជារឿងកិច្ចការរបស់យោធា ដែលត្រូវរក្សាការសម្ងាត់។ មិនតែប៉ុណ្ណោះទាហានខ្មែរបន្តថា ថ្នាក់លើបានព្រមានបណ្ដេញចេញពីក្របខ័ណ្ឌកងទ័ព និងដកហូតតួនាទី ប្រសិនបើទាហានណាម្នាក់ បានផ្ដល់ព័ត៌មានអំពីកងទ័ពទៅស្ថាប័នសារព័ត៌មាន ដោយគ្មានការឯកភាពពីក្រសួងការពារជាតិ។
សាកសពជនជាតិបង់ក្លាដេសម្នាក់ត្រូវបានបញ្ជូនទៅស្រុកកំណើត ក្រោយរងទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា
កាសែតប្រទេសបង់ក្លាដេសរាយការណ៍ថា នៅមុនពេលយុវជនរូបនេះបានស្លាប់ បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជាបានជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់គាត់ ដែលមានជីវភាពក្រីក្រនៅប្រទេសបង់ក្លាដេសអស់ប្រមាណជាង ៧ពាន់ដុល្លារអាមេរិក។








