ប្ដីរបស់កម្មការិនីរោងចក្រម្នាក់ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ទៅតុលាការដោះលែងប្រពន្ធឲ្យមានសេរីភាពវិញ ដោយថាប្រពន្ធរបស់លោក គ្មានកំហុសដូចការចោទប្រកាន់ឡើយ។ សំណើនេះ ធ្វើឡើង បន្ទាប់ពី តុលាការ ផ្តន្ទាទោសកម្មការិនីរោងចក្រ លោកស្រី ហ៊ុល មុន្នីសាមន ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ពាក់ពព័ន្ធនឹងការបញ្ចេញមតិរឿងជម្លោះព្រំដែនកម្ពុជា-ថៃ។
អ្នកឃ្លាំមើលជំរុញឲ្យចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់លើមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រួប និងអ្នកពាក់ព័ន្ធ
ការលើកឡើងនេះ គឺក្រោយពីក្រសួងមហាផ្ទៃ ផ្អាកការងារមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រូបពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ។






