

សហមេធាវីការពារក្ដីរបស់សកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ ស្នើឲ្យតុលាការកំពូល សម្រេចលុបចោលការចោទប្រកាន់ និងដោះលែងកូនក្តីឲ្យមានសេរីភាពវិញ ព្រោះលោក កើត សារ៉ាយ ពុំបានប្រព្រឹត្តបទល្មើសទេ។ មន្ត្រីសង្គមស៊ីវិលទទូចឲ្យតុលាការកំពូលដោះលែងលោក កើត សារ៉ាយ ដើម្បីបង្ហាញការបើកលំហសិទ្ធិសេរីភាពសង្គមស៊ីវិល។
សហមេធាវីការពារក្ដីលោក កើត សារ៉ាយ សង្ឃឹមថា តុលាការកំពូលពិចារណាទម្លាក់បទចោទប្រកាន់ និងដោះលែងកូនក្ដីឲ្យមានសេរីភាពវិញ។ មេធាវី អះអាង ថាកូនក្ដីរបស់លោកពុំមានពិរុទ្ធដូចការចោទប្រកាន់របស់តុលាការជាន់ទាបឡើយ។
សហមេធាវីការពារក្ដីលោក កើត សារ៉ាយ សង្ឃឹមថា តុលាការកំពូលពិចារណាទម្លាក់បទចោទប្រកាន់ និងដោះលែងកូនក្ដីឲ្យមានសេរីភាពវិញ។ មេធាវី អះអាង ថាកូនក្ដីរបស់លោកពុំមានពិរុទ្ធដូចការចោទប្រកាន់របស់តុលាការជាន់ទាបឡើយ។
តុលាការកំពូល នៅថ្ងៃទី២៦ ខែមិថុនានេះ បានបើកសវនាការបណ្តឹងសាទុក្ខរបស់មេធាវីការពារក្ដីប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដែលប្ដឹងជំទាស់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២៦។ សាលាឧទ្ធរណ៍ បានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ទុកជាបានការក្នុងសំណុំរឿង «ញុះញង់» និងបទ «មិនរាងចាល» ដែលផ្ដន្ទាទោសលោក កើត សារ៉ាយ ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ និងពិន័យជាប្រាក់២ លានរៀល។
សហមេធាវីការពារក្ដីលោក កើត សារ៉ាយ សង្ឃឹមថា តុលាការកំពូលពិចារណាទម្លាក់បទចោទប្រកាន់ និងដោះលែងកូនក្ដីឲ្យមានសេរីភាពវិញ។ មេធាវី អះអាង ថាកូនក្ដីរបស់លោកពុំមានពិរុទ្ធដូចការចោទប្រកាន់របស់តុលាការជាន់ទាបឡើយ។
តុលាការកំពូល នៅថ្ងៃទី២៦ ខែមិថុនានេះ បានបើកសវនាការបណ្តឹងសាទុក្ខរបស់មេធាវីការពារក្ដីប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដែលប្ដឹងជំទាស់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២៦។ សាលាឧទ្ធរណ៍ បានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ទុកជាបានការក្នុងសំណុំរឿង «ញុះញង់» និងបទ «មិនរាងចាល» ដែលផ្ដន្ទាទោសលោក កើត សារ៉ាយ ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ និងពិន័យជាប្រាក់២ លានរៀល។
សវនាការតុលាការកំពូលនៅព្រឹកនេះ មានការចូលរួមឃ្លាំមើលពីតំណាងអង្គការ សង្គមស៊ីវិល ដូចជា លីកាដូ (LICADHO) សមាគមអាដហុក (ADHOC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការសហប្រជាជាតិ (UN)។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពូលកំណត់យកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក ដើម្បីប្រកាសសាលដីកា។
សហមេធាវីការពារក្ដីលោក កើត សារ៉ាយ គឺ លោក អែម ចន្ថា សង្ឃឹមថា តុលាការ កំពូលនឹងពិចារណាទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើកូនក្ដីរបស់លោក។
លោកមេធាវីថ្លែងថា លោក កើត សារ៉ាយ មិនបានធ្វើសកម្មភាពញុះញង់ ដូចការចោទប្រកាន់ឡើយ ហើយធ្វើការងារក្នុងនាមអង្គការសង្គមស៊ីវិលស្របច្បាប់ ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារដីធ្លី នៅខេត្តព្រះវិហារ។ លោកមេធាវីបញ្ជាក់ថា លោក កើត សារ៉ាយ ពេលនោះ ថែមទាំងបានស្នើទៅអាជ្ញាធរ ឲ្យចាត់វិធានការ រកដំណោះស្រាយជូនពលរដ្ឋតងគ្រោះ ប៉ុន្តែ បែរជាមិនបានការបំភ្លឺពីអាជ្ញាធរ ក៏ទៅជាទទួលបានការកសាងសំណុំរឿង ប្ដឹងទៅតុលាការទៅវិញ។
លោកមេធាវី បកស្រាយនីតិវិធី ប្រាប់តុលាការកំពូលថា តុលាការដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ភ្នំពេញ មានការភ័ន្ដច្រឡំសាច់រឿង ហើយលោកមេធាវី ស្នើឲ្យតុលាការកំពូល ទម្លាក់ចោលការចោទប្រកាន់លើលោក កើត សារ៉ាយ។
លោក អែម ចន្ថា៖ «ការប្ដឹងទាស់នឹងសាលដីកាហ្នឹង បានលើកសំអាងហេតុទាំងកូន ក្ដីទាំងសហមេធាវីក៏បានបញ្ជាក់ពីការភ័ន្តច្រឡំនៃអង្គហេតុ ដោយសារ អង្គហេតុ ហ្នឹង គាត់មិនមានចេតនា ញុះញង់ទេ គឺគាត់គ្រាន់តែបង្ហោះក្នុងនាមសកម្មភាពអង្គការ សមាគមដែលទៅធ្វើការ ហើយនឹងស្នើសុំជាអនុសាសន៍ក្នុងការដោះស្រាយ ជូន ពលរដ្ឋដែលរងគ្រោះដោយបញ្ហាដីធ្លីនោះ ប៉ុន្តែមិនទទួលបានការបកស្រាយ បំភ្លឺឬក៏យ៉ាងណា បែរជាទទួលនៅការចោទប្រកាន់ កសាងសំណុំរឿងមកតុលាការ ។ អ៊ីចឹងបានមេធាវីយើងធ្វើការបកស្រាយអំពីនីតិវិធី មានន័យថា អំពីអង្គច្បាប់ ដែល ជាការភ័ន្តច្រឡំតុលាការទាំងពីរថ្នាក់នេះ ហើយស្នើសុំពិនិត្យពិចារណា និងសម្រេចឲ្យកូនក្ដីរួចផុតពីបទចោទប្រកាន់»។
សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ដែលកាត់ឲ្យលោក កើត សារ៉ាយ ជាប់ពន្ធនាគារ ៤ឆ្នាំនោះ ចោទប្រកាន់ប្រធានសមាគមនិស្សិតបញ្ញវន្ត ខ្មែរូបនេះ ពីបទ«មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និង បទ«ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីករណីដែលលោក បានចុះជួបពលរដ្ឋរងគ្រោះដីធ្លី ពីការបណ្តេញពលរដ្ឋចេញដោយបង្ខំនៅស្រុកគូលែន ខេត្តព្រះវិហារ កាលពីដើមឆ្នាំ២០២៤។
មន្ត្រីគោលនយោបាយ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ហៅកាត់ថា PED កញ្ញា ហេង គឹមសួរ ចាត់ទុកការផ្ដន្ទាទោសលោក កើត សារ៉ាយ ថាជារឿងអយុត្តិធម៌។ កញ្ញាបន្តថា លោក កើត សារ៉ាយ គ្មានចេតនា ទៅញុះញង់ដូចការចោទប្រកាន់ឡើយផ្ទុយទៅវិញ លោកចង់ឃើញ ប្រជាពលរដ្ឋ នៅប្រទេសកម្ពុជា មានសេចក្ដីសុខ។
កញ្ញា ហេង គឹមសួរ៖ «គាត់គឺជាមនុស្សម្នាក់ដែរ បញ្ហាសង្គម ហើយចង់ឃើញប្រជាពលរដ្ឋខ្លួនឯងទទួលបានយុត្តិធម៌គ្រប់ៗគ្នា ប៉ុន្តែត្រូវបានជាប់ពន្ធនាគារ។ ខ្ញុំគិតថា ការដែលចាប់មនុស្សល្អស្មោះត្រង់ដាក់ក្នុងពន្ធនាគារ វាជាភាពអយុត្តិធម៌មួយហើយ។ ខ្ញុំកើតជាចម្ងល់មួយថាតើ យើងបង្កើតក្រសួងយុត្តិធម៌មកធ្វើអីព្រោះអីរឿងអយុត្តិធម៌កើតឡើងជាច្រើន ប៉ុន្តែអត់ទទួលបានដំណោះស្រាយ និងភាពយុត្តិធម៌ទេ»។
លោក កើត សារ៉ាយ ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធធនាគារម្តងរួចមក ហើយ ពីបទ«ញុះញង់» កាលពីឆ្នាំ២០២១ ពាក់ព័ន្ធនឹងការតវ៉ាអហិង្សា ទាមទារឲ្យ ដោះលែងអតីតមេដឹកនាំសហជីព និង បច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន។
ចំណែកលើកទីពីរនេះលោក បានជាប់ក្នុងពន្ធនាគារ រយៈពេលជាង ២ ឆ្នាំ មកហើយ ក្រោមបទចោទ «ញុះញង់»ក្រោយពេលដែលលោកបានផ្តល់បទសម្ភាស ដល់អ្នកសារព័ត៌មាន ដោយនិយាយអំពីជម្លោះដីធ្លីមួយនៅក្នុងខេត្តព្រះវិហារ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)លោក អំ សំអាត លើកឡើងថា លោក កើត សារ៉ាយ បានបំពេញការងារជួយពលរដ្ឋរងគ្រោះ ក្នុងរឿងទំនាស់ដីធ្លីតាមលក្ខន្តិកៈ និងបេសកកម្មរបស់ សមាគមនិស្សិតបញ្ញវន្តខ្មែរ ដែលមានចែងអំពីការការពារសិទ្ធិមនុស្ស ហើយ ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ លោក អំ សំអាត ថា សកម្មភាពលោក កើត សារ៉ាយ ត្រឹមត្រូវតាមច្បាប់ ព្រោះ លោកបានស្នើឲ្យអាជ្ញាធរដោះស្រាយបញ្ហាដោយសន្តិវិធី។
លោក អំ សំអាត៖ «សមាគមនេះ មានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយការ អនុវត្តទៅតាមលក្ខន្តិកៈ បេសកកម្ម ដែលមាននៅតម្កល់នៅក្រសួងមហាផ្ទៃ។ អ៊ីចឹង កាលណាបើសិនជាមានធ្វើសកម្មភាព ហើយត្រូវបានចាប់ ហើយហ្នឹងឃាត់ខ្លួន អាហ្នឹងវាជាការរឹតត្បិតដូចអង្គការស៊ីវិលមួយចំនួន ដែលគាត់ធ្វើការចងក្រង ទាក់ទងទៅនឹងការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់អង្គការសង្គមស៊ីវិល។ ទី២ ការបង្ហោះតាមវេបសាយរបស់ស្ថាប័នអី ដើម្បីស្វែងរកដំណោះស្រាយ អាហ្នឹងវាជា សេរីភាពនៅក្នុងការបញ្ចេញមតិ កាលណាបើយើងធ្វើអ៊ីចឹង ហើយត្រូវមានការចោទប្រកាន់ជាបទល្មើសអ៊ីចឹង តើសេរីភាពក្នុងការបញ្ចេញមតិទៅណា ពីព្រោះ ការចុះយកព័ត៌មានជាក់ស្ដែង ការបង្ហោះពីសកម្មវាជារឿងរបស់ស្ថាប័នមួយៗដែរ»។
លោក កើត សារ៉ាយ គឺជាអ្នកទោសមនសិការម្នាក់ ក្នុងចំណោមអ្នកទោស មនសិការ និងអ្នកទោសនយោបាយចំនួន ១១៧ ដែលកំពុងជាប់ពន្ធនាគារ ដោយការប្រើប្រាស់សិទ្ធិសម្ដែងមតិ និងបំពេញការងារ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕









