
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ កញ្ញា មាន លីសា បានផ្ញើសារជូនពរជនរួមជាតិ ដោយរំលឹកគុណកងទ័ពការពារទឹកដី និងអំពាវនាវឱ្យមានយុត្តិធម៌សម្រាប់សកម្មជន ដែលកំពុងជាប់ឃុំឃាំង។ កញ្ញាបានលើកទឹកចិត្តជនភៀសខ្លួន អំពាវនាវឱ្យដោះស្រាយបញ្ហារបស់ពួកគេ និងទាមទារសេរីភាពសម្រាប់អ្នកទោសមនសិការ ព្រមទាំងក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅស្រុកកំណើត។







