អ្នកឃ្លាំមើលសង្គម និងអ្នកនយោបាយប្រឆាំង លើកឡើងថា នយោបាយខ្មែរមានឫសគល់នៃការបែកបាក់រាប់ទសវត្សរ៍ ដូច្នេះការបង្រួបបង្រួមនយោបាយ គឺមិនមែនត្រឹមតែជាការនិយាយឲ្យល្អស្តាប់នោះទេ ប៉ុន្តែទាមទារឲ្យ ភាគីជម្លោះ មានឆន្ទៈពិតប្រាកដក្នុងការចុះសម្រុងគ្នា ។ ការលើកឡើងនេះ គឺក្រោយពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងតែបញ្ចេញសារអំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការនយោបាយរួបរួមគ្នាសាមគ្គីជាតិ ប៉ុន្តែ នៅតែបន្តចាប់ចង និងធ្វើទុក្ខបុកម្នេញលើសំឡេងរិះគន់ និងសំឡេងប្រឆាំងឥតឈប់ឈរ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






