ជនភៀសសឹកខ្លះបង្ហាញអារម្មណ៍ឈឺចាប់ ដោយសារមិនអាចត្រឡប់ទៅគេហដ្ឋានវិញ ក្នុងពេលរដ្ឋាភិបាលកំពុងរៀបចំឱ្យពួកគាត់ទៅរស់នៅក្នុងទីជម្រកបណ្ដោះអាសន្នថ្មីជំនួសឱ្យការរស់នៅ ក្រោមតង់កៅស៊ូ។ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលមានភាពច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃឱ្យបានឆាប់រហ័ស ជាជាងព្យាយាមលាក់បាំងព័ត៌មាន ហើយបន្តចាប់ពលរដ្ឋខ្លួនឯងដាក់ពន្ធនាគារ។
អ្នកឃ្លាំមើលថា កម្ពុជាពិបាកទាក់ទាញអ្នកវិនិយោគល្អៗពីក្រៅប្រទេស បើទោះលោក ហ៊ុន ម៉ាណែត អួតអាងពីសក្ដានុពលក្នុងស្រុក
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានថ្លែងសារក្នុងកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ានឆ្នាំ២០២៦ ដោយស្វាគមន៍ចំពោះអ្នកវិនិយោគ នៅលើពិភពលោក មករកស៊ីកម្ពុជា ដោយធានានូវស្ថិរភាព និងសុវត្ថិភាព។







