ស្លាក: ព្រៃឈើ

កូនប្រុស​លោក ឈុត វុទ្ធី មិន​សង្ឃឹមថា​មាន​យុត្តិធម៌​សម្រាប់​ឪពុក​បើ​កម្ពុជា​មិន​មាន​មេដឹកនាំ​ថ្មី

0
ចំណែក ក្រុម​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​ឯករាជ្យ ដើម្បី​ចាប់​ជន​ដៃដល់​នៅ​ពីក្រោយ​ឃាតកម្ម​នេះ មក​ផ្ដន្ទាទោស​តាមច្បាប់។

សកម្មជន និង​សហគមន៍​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​​ករណី​​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា ខេត្ត​ព្រះវិហារ

0
សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃព្រះរកា ខេត្ត​ព្រះវិហារ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​ករណី នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា។ ពួកគាត់​ថា បច្ចុប្បន្ន​តំបន់​ព្រៃ​ការពារ​មួយ​នេះ ហាក់​គ្មាន​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឈរជើង​ការពារ​ទប់​ស្កាត់​នោះ​ឡើយ។

យុវជនស្នើឱ្យបញ្ឈប់ចាប់អ្នកការពារព្រៃឈើ ងាកទៅបង្ក្រាបលើអ្នកបំផ្លាញវិញ

0
https://youtu.be/FEhmbRzOEMAក្រុមយុវជនបានស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ចងអ្នកការពារព្រៃឈើ ហើយងាកទៅរឹតបន្តឹងច្បាប់ដើម្បីបង្ក្រាបលើក្រុមជនល្មើសបំផ្លាញព្រៃឈើវិញ ទើបអាចការពារធនធានធម្មជាតិមានប្រសិទ្ធភាព។ ការស្នើនេះធ្វើឡើង ក្នុងពិធីប្រារព្ធទិវាព្រៃឈើអន្តរជាតិ កាលពីថ្ងៃទី២២ ខែមីនា ក្រោមប្រធានបទ «ជីវិត និងព្រៃឈើ»៕

សាកសព​ជនជាតិ​បង់ក្លាដេស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត ក្រោយ​រង​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា

0
កាសែត​ប្រទេស​បង់ក្លាដេស​រាយការណ៍​ថា នៅ​មុន​ពេល​យុវជន​រូប​នេះ​បាន​ស្លាប់ បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​គាត់ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​ប្រទេស​បង់ក្លាដេស​អស់​ប្រមាណ​ជាង ៧ពាន់​ដុល្លារ​អាមេរិក។