ស្លាក: មូរ សុខហួរ

ការលើកលែងទោសឲ្យលោក កឹម សុខា ដើម្បីបន្លំភ្នែកអន្តរជាតិ

0
https://youtu.be/tZ0a3rKzecQចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ហៅ​កាត់ (KMD) របស់អ្នកស្រី មូរ សុខហួរ ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ប្រើប្រាស់​ការ​លើកលែង​ទោស​លោក កឹម សុខា ដើម្បី​បន្លំ​ភ្នែក​ និង​លាង​ជម្រះ​កំហុស​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អន្តរជាតិ។អង្គការ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​​យល់ថា នេះ​មិនមែន​ជា​ការ​ផ្តល់យុត្តិធម៌ ឬការបង្រួបបង្រួមជាតិពិតប្រាកដនោះឡើយ។លោក ថា ថៃ សម្ភាសអ្នកស្រី មូរ សុខហួរ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យអំពីរឿងនេះ៖

លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប

0
លោក ជុន ច័ន្ទបុត្រ នាយក​ប្រតិបត្តិ​នៃ​ទូរទស្សន៍​អាស៊ីសេរី​ និងអ្នកស្រី មូរ សុខហួរ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ KMD បាន​ជួប​ពិភាក្សា​ជា​មួយ​តំណាង​សភា​អឺរ៉ុប​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​រាយការណ៍​ពី​ស្ថានការណ៍​នយោបាយ​ សិទ្ធិមនុស្ស សេរីភាព​សារព័ត៌មាន​ បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ ឬ Cyberscam និង​ការ​រីក​ធំ​ឡើង​នៃ​ប្រព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឌីជីថល​ ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ដល់​សហគមន៍​អន្តរជាតិ​។
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧកញ៉ា និង​មន្ត្រី​ដែល​ជួល​អគារ​ឱ្យ​ឧក្រិដ្ឋជន​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ

0
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ដែល​ជួល​អគារ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន ដើម្បី​បង្ខាំង​ជនបរទេស​បង្ខំ​ឱ្យ​បន្ត​ធ្វើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ។

គណបក្ស​នយោបាយ​ចំនួន​៥ ដាក់​លិខិត​ទៅ​លោក ហ៊ុន សែន ឲ្យ​ច្រាន​សេចក្តី​ព្រាង​ច្បាប់​​គ្រប់គ្រង​ឃុំ​សង្កាត់​ថ្មី

0
ការ​លើកឡើង​នេះ គឺ​ក្រោយពេល​រដ្ឋសភា​កម្ពុជា បាន​អនុម័ត​ច្បាប់​វិសោធនកម្ម​ថ្មី​ចំនួន ៤ មាត្រា​ស្ដីពី​ការគ្រប់គ្រង​ឃុំ​សង្កាត់​កាលពី​ថ្ងៃទី ២០ សីហា។