ស្លាក: ទាហានខ្មែរ
ទាហានខ្មែរមួយចំនួនបន្តឈរជើងនៅតាមព្រំដែនដើម្បីការពារទឹកដី ទោះក្នុងរដូវបុណ្យភ្ជុំ
ក្នុងថ្ងៃភ្ជុំបិណ្ឌនេះ ពួកគាត់បានថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម ដោយផ្ញើក្ដីនឹករលឹក និងស្នើដល់ប្រជាពលរដ្ឋកុំឱ្យភ្លេចដល់កងទ័ព ជាពិសេសវីរៈជនដែលបានពលី ដើម្បីឧទ្ទិសកុសលជូនពួកគាត់។
អាមេរិកនៅតែបន្តខិតខំស្វែងរកឱកាសស្ដារទំនាក់ទំនងវិស័យការពារជាតិជាមួយកម្ពុជាឡើងវិញ
អ្នកជំនាញកិច្ចការអន្តរជាតិវាយតម្លៃថា ជំហររបស់សហរដ្ឋអាមេរិកពេលនេះមិនត្រឹមតែជាយុទ្ធសាស្ត្រពង្រឹងវត្តមានក្នុងតំបន់ឡើយ ប៉ុន្តែគឺជាការដាក់សម្ពាធជាក់ស្ដែងលើរដ្ឋាភិបាលក្រុងភ្នំពេញឱ្យបញ្ឈប់ការផ្ដេកផ្ដួលលើចិនតែម្ខាង និងស្ដារគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងដើរថយក្រោយ។







