ស្លាក: បំណុល

អ្នក​វិភាគ​ថា រដ្ឋាភិបាល​​គួរ​តែ​​​ពន្យល់​​​​​​ពី​​ការ​ពិត​នៃ​វិបត្តិសេដ្ឋកិច្ច​​​​ជា​ជាង​​បកស្រាយ​​​យក​រួច​ខ្លួន

0
ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​​​មាន​​​​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ រួម​នឹង​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផង​​បាន​បន្ត​​អួត​អាង​ពី​​កំណើន​​​សេដ្ឋកិច្ច​​​​​​​ ​​ហើយ​ពេល​ខ្លះ​​​ទៀត​​​​អះអាង​​ថា​​ ​​​បញ្ហា​​​​សេដ្ឋកិច្ច​​​​​​​​​​​ គឺ​ជា​វិបត្តិ​សាកល​​​​ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ ស្រប​​ពេល​ដែល​ពលរដ្ឋ​​​​ជា​​ច្រើន​​កំពុង​​​​ប្រឈម​​​​​បញ្ហា​​អត់​ការងារ​ធ្វើ​ តម្លៃ​ប្រេង​សាំង​​ឡើង​ថ្លៃ​​​​​ ហើយ​​​​ជំពាក់​បំណុល​ធនាគារ​ ក៏​​កាន់​តែ​​កើន​​ឡើង​ខ្ពស់។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។

មន្ត្រី​សង្គមស៊ីវិល​ជំរុញ​ឱ្យរដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​បញ្ឈប់​​ធ្វើ​ទុក្ខបុកម្នេញ​សង្គមស៊ីវិល

0
ការជំរុញនេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ចេញ​គោលការណ៍​ណែនាំថ្មី ស្ដីពីសេរីភាពក្នុងការបង្កើតសមាគម និងព្រមានប្រឆាំងនឹងការប្រើប្រាស់ច្បាប់​ដើម្បីបំបិទ​សំឡេងសង្គមស៊ីវិល អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។