ស្លាក: មូរ សុខហួរ
ការលើកលែងទោសឲ្យលោក កឹម សុខា ដើម្បីបន្លំភ្នែកអន្តរជាតិ
https://youtu.be/tZ0a3rKzecQចលនាខ្មែរដើម្បីប្រជាធិបតេយ្យហៅកាត់ (KMD) របស់អ្នកស្រី មូរ សុខហួរ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលប្រើប្រាស់ការលើកលែងទោសលោក កឹម សុខា ដើម្បីបន្លំភ្នែក និងលាងជម្រះកំហុសរបស់ខ្លួននៅចំពោះមុខអន្តរជាតិ។អង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យយល់ថា នេះមិនមែនជាការផ្តល់យុត្តិធម៌ ឬការបង្រួបបង្រួមជាតិពិតប្រាកដនោះឡើយ។លោក ថា ថៃ សម្ភាសអ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអំពីរឿងនេះ៖
លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប
លោក ជុន ច័ន្ទបុត្រ នាយកប្រតិបត្តិនៃទូរទស្សន៍អាស៊ីសេរី និងអ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD បានជួបពិភាក្សាជាមួយតំណាងសភាអឺរ៉ុប និងមន្ត្រីពាក់ព័ន្ធជាច្រើន ដើម្បីរាយការណ៍ពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន បញ្ហាឧក្រិដ្ឋកម្មអនឡាញ ឬ Cyberscam និងការរីកធំឡើងនៃប្រព័ន្ធឧក្រិដ្ឋកម្មឌីជីថល ដែលកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងដល់សហគមន៍អន្តរជាតិ។
សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់លើក្រុមឧកញ៉ា និងមន្ត្រីដែលជួលអគារឱ្យឧក្រិដ្ឋជនធ្វើប្រតិបត្តិការឆបោកតាមអនឡាញ
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរចាប់ខ្លួនក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលជួលអគារឱ្យបណ្ដាញឧក្រិដ្ឋជន ដើម្បីបង្ខាំងជនបរទេសបង្ខំឱ្យបន្តធ្វើការងារជាអ្នកឆបោកតាមអនឡាញ។







