ស្លាក: សកម្មជនប្រឆាំងការឈ្លានពានរបស់ថៃ

តុលាការ​ឃុំខ្លួន​សកម្មជន​សង្គម​កញ្ញា ខែម ស្រីមុំ ពី​បទ​ញុះញង់ និង​ប្រមាថ ដែល​អាច​ជាប់​ពន្ធនាគារ​២​ឆ្នាំ

0
កញ្ញា ខែម ស្រីមុំ ឈ្មោះ​ដើម ហ៊ីម មុំ ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ ម​២ ព្រៃ​ស កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៦

សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​សង្គម​កញ្ញា ខែម ស្រីមុំ

0
ការ​ទទូច​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែឧសភា បាន​ចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ក្រោយពី​កញ្ញា សកម្ម​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​រឿង​ព្រំដែន និង​បញ្ហា​សង្គម។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។