ស្លាក: ហ៊ុនតូ
សាច់ញាតិ និងជនរងគ្រោះទាមទារឱ្យដោះលែងពលរដ្ឋតវ៉ាប្រឆាំងក្រុមហ៊ុនលោក ហ៊ុន តូ បង្កកលុយពួកគាត់
សាច់ញាតិ និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការចាប់ខ្លួននេះគឺជារឿងអយុត្តិធម៌បំផុតព្រោះពួកគាត់ជាជនរងគ្រោះនៅក្នុងការកិបកេងទ្រព្យសម្បត្តិដោយអ្នកមានអំណាចមិនមែនជាមេខ្លោងបង្កចលាចលក្នុងសង្គមដូចការចោទប្រកាន់ឡើយ។
អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត គួរចាប់ខ្លួនមេខ្លោងធំៗបើចង់បង្ហាញឆន្ទៈបង្ក្រាបបទល្មើសឆបោកអនឡាញជាមួយភាគីចិន
ការលើកឡើងនេះ គឺនៅមុនពេលជំនួបប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលគ្រោងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ដោយក្នុងនោះ ភាគីទាំងពីរក៏គ្រោងពិភាក្សាពីការបង្ក្រាបបទលើ្មសឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
អតិថិជន ហួយ វ័ន ប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខធនាគារជាតិដើម្បីសុំដំណោះស្រាយ
អតិថិជនរបស់ក្រុមហ៊ុនហួយវ័ន ផេ (Huione Pay) ជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខធនាគារជាតិនៅរសៀលថ្ងៃទី៧ ខែមេសា ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាលុយរបស់ពួកគាត់ដែលមិនអាចដកពីគណនីបានរយ:ពេលជាង៤ខែមកនេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ រងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក
ក្រុមហ៊ុនទូទាត់លុយខុសច្បាប់នៅកម្ពុជាកំពុងកើនឡើង ខណៈអាជ្ញាធរមិនចាត់វិធានការក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ
ធនាគារជាតិនៃកម្ពុជាបានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ចំពោះអំពើឆបោកតាមអនឡាញ និងការខាតបង់លុយកាក់ដោយសារតែពាក់ព័ន្ធនឹងក្រុមហ៊ុន «ផាយ ឬផាយ ផេ» ដែលកំពុងដំណើរការអាជីវកម្មហិរញ្ញវត្ថុដោយខុសច្បាប់នៅលើទឹកដីកម្ពុជា។








