យោធាថៃបានពង្រឹងកម្លាំងការពារព្រំដែន និងបង្កើតគម្រោងសាងសង់របងធម្មជាតិ នៅតាមព្រំដែនកម្ពុជាក្នុងខេត្តព្រះវិហារ ជាច្រើនតំបន់ ដើម្បីធ្វើជា ខ្សែបន្ទាត់ព្រំដែន និងយកធ្វើជាកំពែងទុកការពារក្នុងករណីមានសង្គ្រាម។ ក្រៅពីនេះ នៅតំបន់ព្រំដែនខេត្តបាត់ដំបង ប៉ៃលិន និងឧត្តរមានជ័យ យោធាថៃ បានបន្តឈូសឆាយទម្លាយព្រៃធ្វើផ្លូវយុទ្ធសាស្ត្រ និងសាងសង់កំពែងនៅ តាមខ្សែបន្ទាត់ព្រំដែនបានរាប់រយម៉ែត្រ ខណៈតំបន់មួយចំនួន ថៃបានកែប្រែអូរធម្មជាតិ ដែលជាខ្សែបន្ទាត់ព្រំដែន រំលោភចូលក្នុងទឹកដីកម្ពុជា។
អាជ្ញាធររារាំងនិងស្រែកសម្លុតមិនឱ្យអតិថិជនក្រុមហ៊ុន ហួយ វ័ន តវ៉ានៅមុខស្ថានទូតចិន
មន្ត្រីសិទ្ធិមនុស្សស្នើដល់កម្លាំងអាជ្ញាធរឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងតាមយាយីជនរងគ្រោះ ព្រមទាំងទាមទារឱ្យស្ថាប័នពាក់ព័ន្ធចេញមុខដោះស្រាយដោយសន្តិវិធី ដើម្បីកុំឱ្យកម្ពុជាកាន់តែរងភាពអាម៉ាស់លើឆាកអន្តរជាតិបន្ថែមទៀត។






