អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរ ជាបន្តបន្ទាប់នៅតាមព្រំដែនខេត្តចន្ទបុរី ស្រះកែវ និងខេត្តត្រាត បន្ទាប់ពីពួកគេបានឆ្លងដែនចូលក្នុងប្រទេសថៃ ដើម្បីរកការងារធ្វើ ក្រោយបុណ្យចូលឆ្នាំ។ បើតាមការអះអាងរបស់អាជ្ញាធរថៃ ពលរដ្ឋខ្មែរទាំងនោះ ភាគច្រើនជាអតីតពលករធ្លាប់ធ្វើការនៅប្រទេសថៃជាច្រើនឆ្នាំ និងបានត្រឡប់ទៅកម្ពុជាមុនបុណ្យចូលឆ្នាំ ក៏ប៉ុន្តែដោយសារនៅក្នុងស្រុកគ្មានការងារធ្វើ ពួកគេបានផ្សងគ្រោះថ្នាក់ លួចឆ្លងដែនមករកការងារធ្វើនៅក្នុងប្រទេសថៃវិញ។
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកជួបលោក ហ៊ុន ម៉ាណែត ដើម្បីត្រៀមរៀបចំសមុទ្រយោធាឆ្នាំ២០២៧
លោក ហ៊ុន ម៉ាណែត ថ្លែងថា សមយុទ្ធនេះ ដើម្បីពង្រឹងសមត្ថភាពកងទ័ព និង កសាងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។អ្នកវិភាគថា ការធ្វើសមុទ្រយោធានេះ ជារឿងល្អ ប៉ុន្តែកម្ពុជាត្រូវប្រឹងអភិវឌ្ឍន៍ខ្លួនឱ្យខ្លាំង ទាំងវិស័យយោធា និងសេដ្ឋកិច្ច ទើបកម្ពុជា មានមុខមាត់ល្អ លើឆាកអន្តរជាតិ។






