ទាហានខ្មែរ ដែលកំពុងឈរជើងនៅតាមព្រំដែន បានអះអាងថា ទាហានថៃនៅតែបន្តប្រើប្រាស់ពាក្យសម្ដីប្រមាថមើលងាយ និងបណ្ដេញទាហានខ្មែរ នៅពេលទាហានខ្មែរចុះបេសកកម្មល្បាតតាមព្រំដែន និងធ្វើការរារាំងសកម្មភាពឈ្លានពានរបស់ទាហានថៃលើទឹកដីខ្មែរ។ ជាមួយគ្នានេះ ទាហានខ្មែរបានបដិសេធ ចំពោះការចោទប្រកាន់របស់យោធាថៃ ដែលថាកម្ពុជាចល័តកម្លាំងសព្វាវុធ ដើម្បីត្រៀមធ្វើសង្គ្រាមជាលើកទីបីនោះផងដែរ។
អ្នកឃ្លាំមើលជំរុញឲ្យចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់លើមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រួប និងអ្នកពាក់ព័ន្ធ
ការលើកឡើងនេះ គឺក្រោយពីក្រសួងមហាផ្ទៃ ផ្អាកការងារមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រូបពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ។






