អ្នកឃ្លាំមើលសង្គមកម្ពុជា អះអាងថា សកម្មភាពរបស់ភាគីថៃដែលតែងតែប្រឌិតព័ត៌មានចោទមកលើកម្ពុជា គឺថៃមានចេតនា បង្ខំឲ្យរដ្ឋាភិបាលត្រកូលហ៊ុន ចុះកិច្ចព្រមព្រៀងថ្មីមួយជាមួយថៃ ដោយសន្យាមិនប្រើយន្តការអន្តរជាតិ គឺអនុវត្តត្រឹមការនិយាយគ្នាទ្វេភាគី កម្ពុជា-ថៃ តែប៉ុណ្ណោះ។ ការអះអាងនេះ គឺបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃជុំវិញការបាញ់ ១១គ្រាប់ នៅព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ថាជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ។
ឥណ្ឌាព្រមានពលរដ្ឋពីហានិភ័យក្លាយជាជនរងគ្រោះនៃការឆបោកតាមអនឡាញនៅកម្ពុជា
ទន្ទឹមនឹងនេះ អង្គការជំនាញ និងសារព័ត៌មានអន្តរជាតិធំៗក៏រាយការណ៍ជាបន្តបន្ទាប់ពីករណីរដ្ឋាភិបាលកម្ពុជា បរាជ័យបង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោក។







