មន្ត្រីខេត្តប៉ៃលិនបានអះអាងថា តំបន់ភូមិសាស្ត្ររាងក្រចកសេះ ស្ថិតក្នុងខេត្តប៉ៃលិន ជាប់នឹងខេត្តចន្ទបុរីរបស់ថៃ ដែលជាទីតាំងយោធាថៃបានប្រកាសបាត់ទង់ជាតិ គឺជាទឹកដីកម្ពុជា ដែលយោធាថៃបានដណ្ដើមកាន់កាប់ក្នុងអំឡុងឆ្នាំ២០១៩។ ប្រភពបន្តថា យោធាថៃបានឈ្លានពានទឹកដីខ្មែរតាមរយៈការប្ដូរទិសដៅចរន្តទឹកហូរ ធ្វើឱ្យអូរធម្មជាតិ ដែលភាគីទាំងពីរបានកំណត់យកជាខ្សែបន្ទាត់ព្រំដែន បានប្ដូរទីតាំងចូលមកក្នុងទឹកដីកម្ពុជា។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលប្រមូលភស្តុតាងថៃឈ្លានពានប្តឹងថៃតាមយន្តការអន្តរជាតិជាជាងសុំថៃចរចា
កម្ពុជានៅតែអះអាងថា ការប្រើកម្លាំងយោធា និងការបង្កើតស្ថានភាពថ្មី «fait accompli» មិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដីឈ្លានពានបានឡើយ។






