អាជ្ញាធរវៀតណាមនៅខេត្តលង់ហោរ នៅថ្ងៃទី២៩ ខែមេសា បានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត គឺលោក ថាច់ ចាន់ត្រា ដាក់ពន្ធនាគារក្រោយពីលោកបានចែករំលែកព័ត៌មាន ដែលអាជ្ញាធរវៀតណាមរំលោភបំពានសិទ្ធិមនុស្សខ្មែរក្រោម នៅលើបណ្តាញសង្គមជាបន្តបន្ទាប់។ អាជ្ញាធរចោទប្រកាន់លោកពីបទកេងចំណេញសេរីភាពប្រជាធិបតេយ្យតាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ របស់វៀតណាម។
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកជួបលោក ហ៊ុន ម៉ាណែត ដើម្បីត្រៀមរៀបចំសមុទ្រយោធាឆ្នាំ២០២៧
លោក ហ៊ុន ម៉ាណែត ថ្លែងថា សមយុទ្ធនេះ ដើម្បីពង្រឹងសមត្ថភាពកងទ័ព និង កសាងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។អ្នកវិភាគថា ការធ្វើសមុទ្រយោធានេះ ជារឿងល្អ ប៉ុន្តែកម្ពុជាត្រូវប្រឹងអភិវឌ្ឍន៍ខ្លួនឱ្យខ្លាំង ទាំងវិស័យយោធា និងសេដ្ឋកិច្ច ទើបកម្ពុជា មានមុខមាត់ល្អ លើឆាកអន្តរជាតិ។






