តើ​អ្វី​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​លើ​កុមារ និង​យុវជន៖ ឪពុកម្តាយ ឬ​បណ្ដាញ​សង្គម​?

    0
    34

    សព្វថ្ងៃ​នេះ មនុស្ស​ជាច្រើន ជាពិសេស​កុមារ និង​យុវជន ចំណាយពេល​រាប់​ម៉ោង​ក្នុង​មួយថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេងៗ មាន TikTok, Facebook និង YouTube ជាដើម​។​
    បណ្ដាញ​សង្គម​អាច​ជួយ​ឱ្យ​កុមារ និង​យុវជន​រៀនសូត្រ ទទួល​បាន​ព័ត៌មាន និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ​។ ប៉ុន្តែ នៅ​ពីក្រោយ​អេក្រង់​ទូរស័ព្ទ ក៏​មាន​ហានិភ័យ​ជាច្រើន​ផង​ដែរ រួមមាន ការ​ញៀន​ទូរស័ព្ទ ការ​គេង​មិន​គ្រប់គ្រាន់ ការបាត់បង់​សមត្ថភាព​ក្នុង​ការ​ផ្ដោតអារម្មណ៍ ការ​ប្រឈម​មុខ​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​មាតិកា​ដែល​មិន​សមស្រប​សម្រាប់​កុមារ ជាដើម។
    នៅពេល​កូន​ចំណាយពេល​ជាមួយ​បណ្ដាញ​សង្គម​ច្រើនជាង​ជាមួយ​ឪពុកម្តាយ តើ​អ្វី​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ​លើ​គំនិត អារម្មណ៍ និង​អាកប្បកិរិយា​របស់​ពួកគេ​៖ ឪពុក​ម្តាយ ឬ​បណ្ដាញ​សង្គម?

    តើ​ឪពុក​ម្តាយ​គួរ​តាមដាន​ការប្រើប្រាស់​ទូរស័ព្ទ និង​បណ្ដាញ​សង្គម​របស់​កូន​ដល់​កម្រិត​ណា​? ហើយ​តើ​គួរ​ធ្វើ​ដូចម្តេច ដើម្បី​ការពារ​កូន​ដោយ​មិន​បំផ្លាញ​ទំនុកចិត្ត​ក្នុង​គ្រួសារ​?

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ