អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម រិះគន់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលអំពាវនាវ ឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជាមួយគ្រួសារកងទ័ពពលី រងរបួស និងពិការអំឡុងពេលសង្គ្រាម ជាមួយថៃ គឺគ្រាន់តែជា សារប្រជាភិថុតិ និងគ្មានប្រសិទ្ធភាពនោះទេ ព្រោះគ្មានផែនការច្បាស់លាស់ក្នុងជួយដល់ពួកគាត់។ ពួកគាត់មើលឃើញថា កងទ័ពខ្លះ ដែលរងរបួស និងមានជំងឺ ប្រចាំកាយ ក្រោយសង្គ្រាមរួច កំពុងតែប្រឈមគ្មានថវិកា ព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
អ្នកឃ្លាំមើលថា បារាំងអាចសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្តែត្រូវការឆន្ទៈទាំង២ភាគី
ការអះអាងនេះបន្ទាប់ពីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard) បានអះអាងថា បារាំងបានប្រកាសជំហររបស់ខ្លួនជាសាធារណៈ គឺគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។






