អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម រិះគន់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលអំពាវនាវ ឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជាមួយគ្រួសារកងទ័ពពលី រងរបួស និងពិការអំឡុងពេលសង្គ្រាម ជាមួយថៃ គឺគ្រាន់តែជា សារប្រជាភិថុតិ និងគ្មានប្រសិទ្ធភាពនោះទេ ព្រោះគ្មានផែនការច្បាស់លាស់ក្នុងជួយដល់ពួកគាត់។ ពួកគាត់មើលឃើញថា កងទ័ពខ្លះ ដែលរងរបួស និងមានជំងឺ ប្រចាំកាយ ក្រោយសង្គ្រាមរួច កំពុងតែប្រឈមគ្មានថវិកា ព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






