
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យហៅកាត់ (KMD) របស់អ្នកស្រី មូរ សុខហួរ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលប្រើប្រាស់ការលើកលែងទោសលោក កឹម សុខា ដើម្បីបន្លំភ្នែក និងលាងជម្រះកំហុសរបស់ខ្លួននៅចំពោះមុខអន្តរជាតិ។
អង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យយល់ថា នេះមិនមែនជាការផ្តល់យុត្តិធម៌ ឬការបង្រួបបង្រួមជាតិពិតប្រាកដនោះឡើយ។
លោក ថា ថៃ សម្ភាសអ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអំពីរឿងនេះ៖







