ក្រុមអង្គការសង្គមបានស្នើជាថ្មី ឲ្យបណ្ដាគណបក្សនយោបាយ ត្រូវបង្កើនបេក្ខជនជាស្ដ្រីនៅលេខរៀងទី១ឲ្យបាន៥០% សម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ ខណៈក្រុមស្ដ្រីបានអះអាងថា ពួកគាត់អាចសមត្ថភាពដោះស្រាយបញ្ហាមួយចំនួន នៅមូលដ្ឋានបានល្អប្រសើរជាងបុរស។ ការស្នើនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយ កាលពីថ្ងៃទី២២តុលា ស្ដីពីការពន្លឿនអភិបាលកិច្ចមូលដ្ឋាន តាមរយៈការបង្កើនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាស្ដ្រី។ សិក្ខាសាលានេះ រៀបចំឡើងដោយអង្គការសង្គមស៊ីវិលមួយចំនួន ដូចជា អង្គការ ខុមហ្វ្រែល អង្គការសីលការ និងអង្គការបន្ទាយស្រីជាដើម រួមទាំងមានមន្ត្រីតំណាងរដ្ឋសភា និងក្រុមស្ដ្រីតំណាងគណបក្សនយោបាយនានចូលរួម៕
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់ដើម្បីឱ្យជនភៀសសឹកបានវិលត្រឡប់ទៅផ្ទះវិញ
ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន ម៉ាណែត បានទៅជួបជនភៀសសឹកនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយស្ងាត់ៗ រួមនឹង ពន្យល់ឱ្យពលរដ្ឋអត់ធ្ងត់ និងជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនដោយគ្មានកំណត់ពេលវេលាច្បាស់លាស់។






