សង្គមស៊ីវិលថា ការមិនឲ្យធ្វើពិធីរំឭកខួបកិច្ចព្រមព្រៀងក្រុងប៉ារីសជាសាធារណៈ ជាអំពើរំលោភសិទ្ធិសេរីភាព

    0
    24

    ក្រុមអង្គការសង្គមស៊ីវិលបានធ្វើសន្និសីទសារព័ត៌មានរិះគន់សាលារាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឱ្យពួកគេរៀបចំពិធីរំឭកខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសជាសាធារណៈ តាមការគ្រោងទុកកាលពីថ្ងៃទី២៥ ខែតុលា។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរគួរតែអនុញ្ញាតឱ្យមានការប្រារព្ធខួបកិច្ចព្រមព្រៀងនេះជាសាធារណៈ និងទូលំទូលាយ ព្រោះកិច្ចព្រមព្រៀងនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលសហគមន៍អន្តរជាតិបានចូលរួមចំណែកក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង និងជួយត្រួសត្រាយផ្លូវឱ្យកម្ពុជាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយស្ថិរភាព៕

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ