ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថិតក្នុងបញ្ជីអ្នកដែលត្រូវដោះលែង

0
13

មន្ត្រីមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ Pine Prairie ក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថិតក្នុងបញ្ជីអ្នកដែលត្រូវដោះលែងនៅថ្ងៃនេះ។

ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីតុលាការអន្តោប្រវេសន៍អាមេរិកបានសម្រេចអនុញ្ញាតឱ្យព្រះអង្គនៅក្រៅឃុំ ហើយមេធាវីបានបំពេញនីតិវិធីពាក់ព័ន្ធរួចរាល់កាលពីថ្ងៃសុក្រ។

លោក ជុន ច័ន្ទបុត្រ នៃទូរទស្សន៍អាស៊ីសេរី (TFA) ដែលកំពុងស្ថិតនៅរដ្ឋ Louisiana កំពុងធ្វើដំណើរទៅកាន់មណ្ឌលឃុំឃាំង ដើម្បីរង់ចាំទទួលព្រះអង្គដោយផ្ទាល់ រួមជាមួយក្រុមអ្នកស្ម័គ្រចិត្តដែលបានខ្នះខ្នែងជួយអន្តរាគមន៍ក្នុងករណីនេះ។
ទូរទស្សន៍អាស៊ីសេរីនឹងបន្តតាមដានស្ថានការណ៍ និងជម្រាបជូនព័ត៌មានថ្មីៗភ្លាមៗ នៅពេលព្រះអង្គត្រូវបានដោះលែង។

សូមតាមដានវីដេអូលម្អិតដូចតទៅ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ