ភាគីថៃបង្កសំឡេងផ្ទុះនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យដែលបង្កការរំខានដល់កងកម្លាំងកម្ពុជា
ការបង្កសំឡេងផ្ទុះពីសំណាក់ភាគីថៃនេះ បានធ្វើឱ្យស្ថានភាពឈរជើងនៅក្នុងតំបន់ របស់កងកម្លាំងកម្ពុជា និងថៃ កាន់តែមានភាពតានតឹងជាងមុន ខណៈភាគីទាំងពីរបានឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយសារទាហានថៃបានព្យាយាមចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែរចេញមករារាំង។
ថៃព្រមានកម្ពុជាមិនឱ្យយករឿងជម្លោះព្រំដែនមកនិយាយក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី
ក្នុងនោះ ភាគីថៃបានប្រកាសដាក់លិខិតតវ៉ាទៅកាន់អគ្គលេខាធិការរបស់អង្គការ ហ្វ្រង់កូហ្វូនី ដើម្បីប្រឆាំងនឹងកម្ពុជា និងបញ្ជូនតំណាងរបស់ខ្លួន ក្នុងតួនាទីជាអ្នកសង្កេតការណ៍ដើម្បីតាមដានកិច្ចប្រជុំនេះ។
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក ចាប់ផ្តើមបេសកកម្មការទូតផ្លូវការនៅកម្ពុជា ដោយប្តេជ្ញាពង្រឹងទំនាក់ទំនង និងប្រឆាំងបណ្តាញឆបោក
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ( Christopher Anderson )បានចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី១១ ខែវិច្ឆិកានេះ
អាមេរិកដាក់ទណ្ឌកម្មបុគ្គល ៤នាក់ និងក្រុមហ៊ុន៤១ ពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍ គ្រុប
សហរដ្ឋអាមេរិកឱ្យដឹងថា បុគ្គល និងក្រុមហ៊ុនរងទណ្ឌកម្មទាំងនេះ បានតួនាទីយ៉ាងសកម្ម ដើម្បីសម្របសម្រួលដល់អំពើជួញដូរមនុស្ស លាងលុយកខ្វក់ និងប្រតិបត្តិការឆបោកតាមអនឡាញដែលដាក់គោលដៅឆបោកលុយពីពលរដ្ឋអាមេរិកកាំង។
អ្នកឃ្លាំមើលស្នើឱ្យចាត់ការមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ
ទន្ទឹមគ្នានេះ ស្ថាប័នជំនាញអន្តរជាតិបែរជាដើរតួនាទីសកម្មជាងអាជ្ញាធរកម្ពុជាក្នុងការស៊ើបអង្កេត ប្រមូលភស្តុតាង និងលាតត្រដាងអត្តសញ្ញាណមន្ត្រីគ្រាក់ៗជាបន្តបន្ទាប់ដែលកាងការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញនាពេលកន្លងទៅនេះ។
ថៃបង្កកទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារពីបណ្តាញមានទំនាក់ទំនងជាមួយលោក ហ៊ុន សែន
ជនសង្ស័យសំខាន់ៗក្នុងសំណុំរឿងនេះរួមមាន អ្នកជំនួញជនជាតិអាហ្វ្រិកខាងត្បូង លោក បេន ស្មីត (Ben Smith) និងអ្នកជំនួញកម្ពុជា លោក យឹម លក្ខណ៍។ អ្នកជំនួញទាំងពីររូបនេះត្រូវបានសារព័ត៌មានរាយការណ៍ថា ធ្លាប់មានតួនាទីជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។
កម្ពុជាស្នើថៃបង្ហាញទិន្នន័យការបាញ់ប្រហារជុំវិញប្រាសាទព្រះវិហារដើម្បីជាមូលដ្ឋានបោសសំអាតជាតិផ្ទុះនិងស្តារសុវត្ថិភាព
ចំណែក បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីដាក់សម្ពាធ ឱ្យថៃផ្ដល់ព័ត៌មានអំពីការបាញ់ប្រហារ ឬទិន្នន័យផ្សេងៗ។
អ្នកឃ្លាំមើលទាមទារឲ្យរដ្ឋាភិបាលស៊ើបអង្កេតនិងដាក់ទោសទណ្ឌអ្នកពាក់ព័ន្ធករណីហិង្សានៅពន្ធនាគារខេត្តប៉ៃលិន
ការលើកឡើងនេះ គឺក្រោយមានការបែកធ្លាយវីដេអូ២ផ្សេងគ្នាបង្ហាញពីការប្រើអំពើហិង្សាលើអ្នកទោសក្នុងពន្ធនាគារខេត្ត កាលពីពេលថ្មីៗនេះ។
ខ្មែរគ្រប់មជ្ឈដ្ឋានចង់ឃើញលោក កឹម សុខា មានសេរីភាពនយោបាយពេញលេញ
ក្រៅពីនេះ ពួកគាត់ថា ក៏ចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយផ្សេងទៀត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងយកពេលដោះស្រាយវិបត្តិជាតិធំៗដែលកំពុងកើតឡើង។
អ្នកឃ្លាំមើលរំពឹងថា អគ្គរដ្ឋទូតអាមេរិកថ្មីនឹងដាក់សម្ពាធមេដឹកនាំកម្ពុជាបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ
ទោះជាយ៉ាងណា ពួកគាត់លើកឡើងថា ឧក្រិដ្ឋកម្មនេះបានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា ហើយការបង្ក្រាបមេខ្លោងធំៗទាំងនោះគឺអាស្រ័យលើឆន្ទៈនយោបាយរបស់លោក ហ៊ុន ម៉ាណែត ដោយសារតែពួកគេជាឥស្សរជននយោបាយក្នុងជួរបក្សកាន់អំណាច។
















