កងទ័ពថៃញុះញង់ឱ្យកងទ័ពខ្មែរបង្កជម្លោះ ក្រោយភាគីខ្មែររារាំងការឈ្លានពានរបស់ថៃ
ទាហានខ្មែរអះអាងថា គឺភាគីថៃទៅវិញទេ ដែលតែងតែលួចធ្វើសកម្មភាពឈ្លានពានទឹកដីកម្ពុជា គ្រប់រូបភាព ដែលតម្រូវឱ្យទាហានខ្មែរធ្វើការរារាំងជាច្រើនលើក រហូតត្រូវទាហានថៃគំរាមបាញ់សម្លាប់ទៀតផង។
អ្នកឃ្លាំមើលថា រដ្ឋាភិបាលទាំងឪពុកនិងកូនពុំទាន់ដោះស្រាយបញ្ហាជាតិធំៗនោះទេ ក្រៅតែបន្លប់ស្ថានការណ៍
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលទាំងឪពុកនិងកូនពុំទាន់ដោះស្រាយបញ្ហាជាតិធំៗនោះទេ ក្រៅតែពីបង្ហោះចម្រៀងដើម្បីបន្លប់ស្ថានការណ៍ បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទីក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
ប្រមុខការទូតកម្ពុជា និងថៃតតាំងគ្នារឿងវិវាទព្រំដែននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN
ភាគីថៃ បានចោទកម្ពុជា ថាប្រឌិតរឿង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសថៃ ជុំវិញរឿងវិវាទព្រំដែន។ ក្រៅពីនេះ តំណាងភាគីប្រទេសទាំងពីរ ក៏បានលើកយកករណីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត មកនិយាយផងដែរ។









