«កម្ពុជាបរាជ័យបង្ក្រាបបទល្មើសអនឡាញដោយសារគប់គិតគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន»
អង្គការដដែលថា ការបរាជ័យនេះគឺ ដោយសារតែអាជ្ញាធរ ខកខានក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរ និងមានការគប់គិតគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន ដោយបានអនុញ្ញាតឱ្យក្រុមឆបោកគេចវេសពីការវាយឆ្មក់។
ទាហានខ្មែរអះអាងថា ទាហានថៃបានលួចបោកគ្រាប់បែកដៃមកលើទាហានខ្មែរនៅព្រំដែនខេត្តឧត្តរមានជ័យ
ការអះអាងរបស់ទាហានខ្មែរនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់យោធាថៃ ដែលបានបដិសេធថា ទាហានថៃមិនបានគប់គ្រាប់បែកដៃវាយវាយប្រហារមកលើក្រុមទាហានខ្មែរនោះឡើយ និងចោទថាគឺបណ្ដាលមកពីទាហានខ្មែរដើរជាន់មីនដោយខ្លួនឯង។
យោធាថៃដណ្ដើមកាន់កាប់ភ្នំ៣២៣ ដោយស្ងាត់ៗ នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ទាហានខ្មែរអះអាងថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ តាំងពីអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ មកម្ល៉េះ ដោយទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំមិនដល់១០គ្រាប់នោះឡើយ។
ថៃបង្កប់ទាហានសម្រាប់វាយឆ្មក់នៅតំបន់ព្រំដែនមុំបី ក្រោយមានជម្លោះជាមួយទាហានខ្មែរ
ទាហានខ្មែរអះអាងថា ស្ថានភាពនៅតំបន់មុំបីបច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលត្រៀមប្រយុទ្ធគ្រប់ពេល ដោយភាគីកម្ពុជា និងភាគីថៃសុទ្ធតែបានត្រៀមខ្លួនដូចគ្នា។
អ្នកឃ្លាំមើលថា លោក ហ៊ុន សែន ទទួលស្គាល់កំហុសរឿងចាញ់សង្គ្រាមថៃដើម្បីការពារអំណាចកូន
ពួកគាត់ យល់ថា ការទទួលស្គាល់កំហុសរបស់លោក ហ៊ុន សែន នេះ គឺមានបំណងការពារអំណាចកូន ប៉ុន្តែប្រសិនបើនៅក្នុងប្រទេសមានប្រជាធិបតេយ្យវិញ ឪពុកកូនទាំងពីរនាក់នេះ ត្រូវតែចុះចេញពីអំណាច និងប្រឈមមុខចំពោះផ្លូវច្បាប់។
ឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសលោក ស្រ៊ុន ស្រ៊ន ក្នុងសំណុំរឿង «ញុះញង់» ជាមួយសកម្មជនផ្សេងទៀត
មេធាវី និងសង្គមស៊ីវិល សោកស្ដាយ និងថា ការសម្រេចនេះ នឹងរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិបន្ថែមទៀត។
បណ្ដាំបណ្ឌិត កែម ឡី «បើអ្នកមិនធ្វើអ្វីសោះ ក៏គង់រងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេន»
កាលលោកនៅមានជីវិត លោកតែងតែលាតត្រដាងការពិតនិងអាថ៌កំបាំងមួយចំនួនដែលរដ្ឋាភិបាលរបស់ត្រកូល ហ៊ុន ព្យាយាមលាក់បាំង ជាពិសេស អំពើអយុត្តិធម៌សង្គម
អ្នកឃ្លាំមើលរំពឹងថា អគ្គរដ្ឋទូតអាមេរិកថ្មីនឹងដាក់សម្ពាធមេដឹកនាំកម្ពុជាបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ
ទោះជាយ៉ាងណា ពួកគាត់លើកឡើងថា ឧក្រិដ្ឋកម្មនេះបានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា ហើយការបង្ក្រាបមេខ្លោងធំៗទាំងនោះគឺអាស្រ័យលើឆន្ទៈនយោបាយរបស់លោក ហ៊ុន ម៉ាណែត ដោយសារតែពួកគេជាឥស្សរជននយោបាយក្នុងជួរបក្សកាន់អំណាច។
ខ្មែរគ្រប់មជ្ឈដ្ឋានចង់ឃើញលោក កឹម សុខា មានសេរីភាពនយោបាយពេញលេញ
ក្រៅពីនេះ ពួកគាត់ថា ក៏ចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយផ្សេងទៀត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងយកពេលដោះស្រាយវិបត្តិជាតិធំៗដែលកំពុងកើតឡើង។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលស្នើអន្តរជាតិដាក់សម្ពាធថៃឱ្យដកកងកម្លាំងចេញពីដីកម្ពុជា មុនជជែករឿងបោះបង្គោលព្រំដែន
លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធ្វើសកម្មភាពការទូតឱ្យបានខ្លាំងក្លាដើម្បីឱ្យមានការចូលរួមពីសហគមន៍អន្តរជាតិ និងភាគីទីបីក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែន។
















