

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្ដន្ទាទោសស្ត្រីម្នាក់ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់៤លានរៀល ដោយសារការប្រើប្រាស់សិទ្ធិបញ្ចេញមតិរិះគន់ពីបញ្ហាព្រំដែនកម្ពុជាថៃ។ នេះបើតាមការចុះផ្សាយអត្ថបទរបស់អង្គការលីកាដូកាលពីថ្ងៃទី១៧ មិថុនា។
អង្គការលីកាដូ ឲ្យដឹងថា ស្ត្រីលក់គ្រឿងសង្ហារឹម វ័យ៥៣ឆ្នាំមួយរូបទៀត រស់នៅរាជធានីភ្នំពេញ គឺលោកស្រី មុយ យូឡេង ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថ ពាក់ព័ន្ធករណីដែលលោកស្រីបានចែករំលែកសារលើបណ្តាញសង្គមជុំវិញការរិះគន់ថ្នាក់ដឹកនាំ និងស្ថាប័នរាជរដ្ឋាភិបាលអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
លោកស្រីត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នៅកន្លែងលក់គ្រឿងសង្ហារិមរបស់លោកស្រី នៅក្នុងសង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យ។
គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ម្សិលមិញនេះ ចំនួនអ្នកជាប់ឃុំបានកើនដល់១១៥នាក់ ក្នុងនោះជាង៧០ភាគរយ ឬជាង៥០នាក់ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រី មុយ យូឡេង ក៏ស្ថិតនៅក្នុងចំណោមមនុស្សទាំង១១៥នាក់នោះផងដែរ៕









