លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលរបស់លោកមិនបានចុះចាញ់ ឬកាត់ដីឱ្យប្រទេសថៃទេ ទោះកម្ពុជាព្រមទទួលបទឈប់បាញ់បណ្ដោះអាសន្ន ៧២ម៉ោងនេះ យ៉ាងណាក្ដី។
ទន្ទឹមនឹងការអំពាវនាវរបស់អាមេរិក ប្រមុខការទូតចិនក៏បានហៅប្រមុខការទូតកម្ពុជា និងថៃ ទៅកាន់ទឹកដីរបស់ខ្លួន ហាក់ចង់បង្ហាញការយកចិត្តទុកដាក់ថា ចិនជាអ្នកសម្រេចឱ្យមានបទឈប់បាញ់លើកទី២នេះ រវាងប្រទេសប្រទេសទាំងពីរ។
ប្រមុខការពារជាតិកម្ពុជាសម្រេចចុះហត្ថលេខាលើបទឈប់បាញ់បណ្ដោះអាសន្នជាមួយយោធាថៃ រយៈពេល ៧២ម៉ោង ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ ២០២៥ តទៅ។ នេះជាបទឈប់បាញ់លើកទី២ ក្រោយពីយោធាថៃបានវាយប្រហារឈ្លានពានកម្ពុជាយ៉ាងកម្រោល និងគ្មានត្រាប្រណី។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ ឱ្យដឹងថា កិច្ចព្រមព្រៀងសំខាន់ពីកិច្ចប្រជុំលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សម្រេចបាន គឺបទឈប់បាញ់រយៈពេល ៧២ម៉ោង ដោយគិតចាប់ពីថ្ងៃទី២៧ ធ្នូ ស្អែក។
ក្រុមយុវជនប្រឆាំងសង្គ្រាមឈ្លានពានថៃគ្រោងប្រមូលផ្ដុំដាក់ញត្តិតាមស្ថានទូតបរទេសនានានៅភ្នំពេញ
0
ក្រុមយុវជនប្រឆាំងសង្គ្រាមឈ្លានពានថៃ ប្រកាសប្រមូលផ្ដុំដើរដាក់ញត្តិសាជាថ្មី នៅតាមស្ថានទូតបរទេសទាំងអស់នៅរាជធានីភ្នំពេញ ដើម្បីស្នើសុំអន្តរាគមន៍បញ្ឈប់ការឈ្លានពានយ៉ាងកម្រោល និងអមនុស្សធម៌របស់ថៃមកលើកម្ពុជា។
ប្រមុខការទូតសហរដ្ឋអាមេរិកលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដោយអះអាងថា សហរដ្ឋអាមេរិកនឹងខិតខំជំរុញឱ្យមានបទឈប់បាញ់ជាមួយប្រទេសថៃ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
យោធាថៃបន្តវាយប្រហារខ្លាំងៗនិងទម្លាក់ ៤០គ្រាប់លើភូមិជោគជ័យ ទោះបន្តប្រជុំ GBC ជាមួយកម្ពុជា
0
យោធាថៃវាយប្រហារកាន់តែខ្លាំងឡើងៗ ដោយប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ពីលើអាកាស ចំនួន ៤០គ្រាប់លើភូមិជោគជ័យ នៅព្រឹកថ្ងៃទី២៦ ធ្នូ បន្ទាប់ពីកម្ពុជាពុំព្រមតាមសំណើលក្ខខណ្ឌ ទាំង៣ ក្នុងកិច្ចប្រជុំនៃក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រយៈពេល២ថ្ងៃនេះ។
អង្គការសង្គមស៊ីវិលគាំទ្រ អង្គការសហប្រជាជាតិ សិក្សាប៉ាន់ប្រមាណពហុវិស័យ ដើម្បីកំណត់អាទិភាព ផ្តល់ជំនួយទាន់ពេលវេលាដល់ពលរដ្ឋភៀសសឹក
0
អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស គាំទ្រសកម្មភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា និងវេទិកាឆ្លើយតបមនុស្សធម៌ (HRF) ដែលចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ជនភៀសសឹក។
អ្នកឃ្លាំមើលបារម្ភថា ក្រោយកិច្ចប្រជុំ GBCយោធាថៃនឹងបន្តឈរជើងក្នុងតំបន់ព្រំដែនកម្ពុជា ដែលថៃបានដណ្ដើមយក
0
អ្នកឃ្លាំមើលបារម្ភថា ក្រោយកិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលហៅកាត់ថា GBCយោធាថៃនឹងបន្តកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជា នៅតំបន់ព្រំដែន ដែលយោធាថៃបានដណ្ដើមពីកម្ពុជា។
អ្នកឃ្លាំមើលថា អន្តរាគមន៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ឲ្យប្រទេសនានា ផ្អាកគាំទ្រអាវុធដល់ថៃ ជាជម្រើសល្អមួយ
0
ក្រុមអ្នកឃ្លាំមើល លើកឡើងថា ញត្តិអន្តរាគមន៍ របស់ចលនាខ្មែរដើម្បី ប្រជាធិបតេយ្យ (KMD) ដែលស្នើឲ្យសហរដ្ឋអាមេរិក អ៊ីស្រាអែល និង ស៊ុយអែត ផ្អាកការគាំទ្រផ្នែកយោធាជាបន្ទាន់ ដល់ប្រទេសថៃនោះ គឺជាគំរូតស៊ូមតិល្អមួយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀត ដល់ជនស៊ីវិលស្លូតត្រង់ខ្មែរ ក្នុងពេល យោធាថៃកំពុងវាយប្រហារឈ្លានពានកម្ពុជា ។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






