យុវជនកម្ពុជាក្នុងនិងក្រៅស្រុកធ្វើសកម្មភាពផ្លូវច្បាប់អន្តរជាតិ និងទាមទារឱ្យអាមេរិកទប់ស្កាត់ F-16
0
យុវជនកម្ពុជាមួយរូបគឺលោក មូន ពេជ្រ ដែលតែងតែធ្វើសកម្មភាពផ្លូវច្បាប់នៅលើឆាកអន្តរជាតិ បានរាយការណ៍បន្ថែមពីលើបណ្ដឹងចាស់របស់លោក ប្រឆាំងនឹងពួកមេដឹកនាំយោធា និងអ្នកដឹកនាំនយោបាយថៃ ទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ស្របពេលដែលយុវជនមួយក្រុមនៅក្នុងប្រទេសកម្ពុជា ក៏បានដាក់ញត្តិទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបង្ហាញការខូចខាតទីតាំងស៊ីវិលដែលកងទ័ពថៃបានកម្ទេច ដើម្បីកុំឱ្យអន្តរជាតិយល់ច្រឡំ
0
សំណើនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានវាយប្រហារមកលើទីតាំងជនស៊ីវិល នៅលើទឹកដីខ្មែរជាច្រើនកន្លែង ដោយប្រើលេសថា ទីតាំងទាំងនោះគឺជាមូលដ្ឋានរបស់កងទ័ពខ្មែរ និងជាទីតាំងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដែលធ្វើឱ្យអន្តរជាតិមួយចំនួន មានការយល់ច្រឡំ។
ហ្វីលីពីនប្រកាសត្រៀមខ្លួនធ្វើជាអ្នកសម្របសម្រួលបន្តពីម៉ាឡេស៊ីដោះស្រាយជម្លោះរវាងកម្ពុជា-ថៃ
0
ប្រទេសហ្វីលីពីន (The Philippines) ដែលនៅសល់តែប៉ុន្មានថ្ងៃខាងមុខនេះនឹងចូលខ្លួនធ្វើជាប្រធានប្តូរវេនអាស៊ាន បន្តពីប្រទេសម៉ាឡេស៊ីប្រកាសថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយជម្លោះរវាងកម្ពុជា-ថៃ។
អ.ស.បបារម្ភចំពោះ ការវាយប្រហារលើជនស៊ីវិលនិងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងជម្លោះកម្ពុជា-ថៃ
0
អ្នកវិភាគថា ការលើកឡើងនេះ ជារឿងត្រឹមត្រូវ ប៉ុន្តែ ពុំមានប្រសិទ្ធភាព ក្នុងការ បញ្ឈប់សង្គ្រាម ឈ្លានពានរបស់ថៃមកលើកម្ពុជានោះទេ ប្រសិនបើស្ថាប័នអន្តរជាតិនេះ មិនរកការពិតនៃអំពើឈ្លានពានរបស់ថៃ យកមកវិធានការជាក់លាក់តាមផ្លូវច្បាប់។
ពលរដ្ឋខ្មែរមួយក្រុមដាក់ញត្តិទាមទារឱ្យអាមេរិកបញ្ឈប់មិនឱ្យថៃប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់លើកម្ពុជា
0
នៅព្រឹកថ្ងៃច័ន្ទ ទី២២ ធ្នូ នេះ ពលរដ្ឋមួយក្រុមដែលមានគ្នាជិត ១០នាក់តំណាងពលរដ្ឋប្រមាណ ១០០នាក់ដែលបានធ្វើញត្តិរួមគ្នា ទាមទារឱ្យសហរដ្ឋអាមេរិកទទួលខុសត្រូវ និងអន្តរាគមន៍ជាបន្ទាន់បញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា និងបញ្ឈប់ការប្រើប្រាស់យន្តហោះចម្បាំង F-16។
កិច្ចប្រជុំពិសេសនៃក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូនេះ មិនបានធ្វើឱ្យកម្ពុជានិងថៃ ឈានដល់ការព្រមព្រៀងណាមួយ ដើម្បីអនុវត្តឡើងវិញនូវបទឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលានោះឡើយ។
ថៃលើកយកលក្ខខណ្ឌ ៣ចំណុចដើម្បីបញ្ចប់សង្គ្រាមនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន
0
រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានបញ្ជាក់ពីលក្ខខណ្ឌបីយ៉ាង ឱ្យកម្ពុជាបញ្ឈប់ការបាញ់ប្រហារជាមុនឱ្យជាក់លាក់ និងចូលរួមសហការដើម្បីបោសសម្អាតមីននៅតាមព្រំដែន។
កងទ័ពជើងអាកាសថៃព្រមានថា នឹងមិនបង្អង់ដៃវាយប្រហារតាមដែនអាកាសលើកម្ពុជាឡើយ ដរាបណាកម្ពុជាមិនព្រមទទួលយកលក្ខខណ្ឌ៣ចំណុចរបស់ខ្លួន ហើយថា ការបន្តប្រតិបត្តិការយោធានេះ ដើម្បីស្វែងរកសន្តិភាពដ៏យូរអង្វែងមួយ។
យោធាថៃបន្តវាយប្រហារកម្ពុជាកាន់តែខ្លាំងឡើងៗដោយលែងខ្វល់នឹងសំណើអន្តរាគមន៍ពីប្រទេសមហាអំណាច ហើយបន្តចោទប្រកាន់ប្រទេសកម្ពុជាថា រំលោភបំពាន និងប្រើលេសកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។
ការចេញមុខទទូចឱ្យប្រទេសថៃបញ្ចប់ភាពតានតឹងនេះ បានកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក អានុទីន ចាន់វីរៈគុល កាលពីថ្ងៃទី១៣ ខែធ្នូ បានទាត់ចោលការអំពាវនាវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលចង់ឱ្យកម្ពុជានិងថៃបញ្ចប់សង្គ្រាមជាលើកទី២ ហើយវិលត្រឡប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពកាលពីខែតុលាឡើងវិញ។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






