ថៃប្រកាសថា «មិនបារម្ភក្រោយកម្ពុជាទទួលបានរថក្រោះ ៣៩គ្រឿងពីចិនឡើយ ប៉ុន្តែក៏មិនប្រមាថនោះដែរ»
0
មេដឹកនាំ និងយោធាថៃ បានព្រមានថា ថៃមិនព្រងើយកន្តើយនោះឡើយ ប្រសិនបើវាបង្កការគំរាមកំហែងមកលើប្រទេសថៃ ដោយកងទ័ពថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថា កម្ពុជាមិនបានបង្កើនកម្លាំងទ័ពបង្កើតសង្គ្រាមជាថ្មីជាមួយថៃនោះទេ
0
ការលើកឡើងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃដែលបានចោទថា កម្ពុជាកំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយថៃក្នុងពេលឆាប់ៗនេះ។
លោក ហ៊ុន សែន សរសើរថៃដែលហ៊ានរិះគន់មេដឹកនាំ តែលោកបន្តចាប់ពលរដ្ឋខ្មែររឿងរិះគន់បញ្ហាព្រំដែន
0
ទន្ទឹមគ្នានោះលោក ហ៊ុន សែន មិនបានបើកលំហសេរីភាព ដល់បញ្ញវន្ត ឬពលរដ្ឋខ្មែរ ឱ្យនិយាយដោយសេរី ពាក់ព័ន្ធបញ្ហា ព្រំដែន ដូចប្រទេសថៃនោះទេ ផ្ទុយទៅវិញ លោកបន្តចាប់ពលរដ្ឋដាក់ពន្ធនាគារ ឱ្យតែហ៊ានរិះគន់បញ្ហាព្រំដែន ដែលប៉ះពាល់ ដល់អំណាចមេដឹកនាំត្រកូល«ហ៊ុន»។
ពួកគាត់ យល់ថា ការទទួលស្គាល់កំហុសរបស់លោក ហ៊ុន សែន នេះ គឺមានបំណងការពារអំណាចកូន ប៉ុន្តែប្រសិនបើនៅក្នុងប្រទេសមានប្រជាធិបតេយ្យវិញ ឪពុកកូនទាំងពីរនាក់នេះ ត្រូវតែចុះចេញពីអំណាច និងប្រឈមមុខចំពោះផ្លូវច្បាប់។
ក្នុងសុន្ទរកថានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន សែន បានទទួលស្គាល់ថា ការមិនបានរៀបចំ និងពង្រឹងវិស័យការពារជាតិឱ្យបានគ្រប់គ្រាន់ គឺជាកំហុសរបស់លោកផ្ទាល់ ក្នុងអំឡុងពេលដែលលោកកាន់អំណាចជានាយករដ្ឋមន្ត្រីអស់រយៈពេលជាច្រើនទសវត្សរ៍។ការទទួលស្គាល់នេះបានបង្កឱ្យមានសំណួរថ្មីពីសំណាក់អ្នកសង្កេតការណ៍ និងអ្នករិះគន់ថា ប្រសិនបើលោកដឹងថា កម្ពុជាមិនមានការត្រៀមខ្លួនផ្នែកយោធាគ្រប់គ្រាន់ មិនមានសព្វាវុធទំនើបគ្រប់គ្រាន់ និងមិនមានសមត្ថភាពការពារជាតិរឹងមាំទេ ហេតុអ្វីបានជាថ្នាក់ដឹកនាំបន្តប្រើវោហាសាស្ត្រ និងសកម្មភាពនយោបាយដែលអាចបង្កើនភាពតានតឹង និងជំរុញឱ្យស្ថានការណ៍ព្រំដែនឈានទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង?អ្នកវិភាគខ្លះលើកឡើងថា ការទទួលស្គាល់ថា ប្រទេសមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាម គួរតែនាំទៅរកគោលនយោបាយប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងវិបត្តិ និងការបញ្ចៀសជម្លោះ។ ប៉ុន្តែផ្ទុយទៅវិញ...
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាប្រាប់សមាជិកអាស៊ានពីថៃបន្តឈ្លានពានកម្ពុជា ពេលប្រជុំនៅវៀតណាម
0
ការលើកឡើងនេះ ស្របពេល លោក ហ៊ុន ម៉ាណែត កំពុងមានវត្តមានជួបជាមួយ មេដឹកនាំវៀតណាម និង ចូលរួមវេទិកាអនាគតអាស៊ាន ដែលនឹង ធ្វើឡើងនៅ ក្រុងហាណូយ នៅថ្ងៃទី៨ ខែមិថុនា។
ទាហានខ្មែរ និងទាហានថៃរុញច្រានគ្នានៅតំបន់ព្រំដែនមុំបី ក្រោយទាហានថៃចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា
0
ជម្លោះពាក្យសម្ដីរបស់កងកម្លាំងនៃប្រទេសទាំងពីរនេះ បានធ្វើឱ្យស្ថានការណ៍នៅតំបន់មុំបី កាន់តែរសើប ដោយភាគីទាំងពីរសុទ្ធតែបានត្រៀមប្រយុទ្ធរៀងៗខ្លួន។
ពលរដ្ឋរស់នៅតំបន់ច្រកអូរស្មាច់រស់នៅទាំងភ័យខ្លាច និងត្រៀមខ្លួនជម្លៀសរកទីសុវត្ថិភាពគ្រប់ពេល
0
ពលរដ្ឋថា សព្វថ្ងៃផ្ទះរបស់អ្នកស្រីពុំមានរបស់ដែលមានតម្លៃទុកនៅក្នុងផ្ទះនោះទេ ពីព្រោះអ្នកស្រីបារម្ភថា សង្គ្រាមអាចនឹងផ្ទុះគ្រប់ពេល ដូច្នេះអ្នកស្រីបានដឹកជញ្ជូនរបស់ដែលមានតម្លៃនៅក្នុងផ្ទះទាំងអស់យកទៅផ្ញើរ ផ្ទះបងប្អូននៅឯក្រុងសំរោង។
ទាហានខ្មែរអះអាងថា ស្ថានភាពនៅតំបន់មុំបីបច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលត្រៀមប្រយុទ្ធគ្រប់ពេល ដោយភាគីកម្ពុជា និងភាគីថៃសុទ្ធតែបានត្រៀមខ្លួនដូចគ្នា។
ថៃព្រមានថា នឹងបិទផ្លូវចរចារឿងជម្លោះដែនគោក បើកម្ពុជាប្រើយន្តការផ្សះផ្សាដោយបង្ខំដោះស្រាយជម្លោះដែនសមុទ្រ
0
ភាគីថៃលើកឡើងថា លទ្ធផលនៃការសម្របសម្រួលក្រោមអនុសញ្ញា UNCLOS គ្រាន់តែជាអនុសាសន៍ ដោយមិនមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការតម្រូវឱ្យភាគីនីមួយៗ ត្រូវតែអនុវត្តតាមនោះឡើយ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






