តំណាងអ្នកជំនួញអាមេរិកចោទថៃចំៗថាកំពុងឈ្លានពានយកដីខ្មែរសាជាថ្មី និងរំលឹកពីការឈ្លានពានរបស់ថៃពីអតីតកាល
0
តំណាងអ្នកជំនួញអាមេរិកចោទថៃចំៗថា កំពុងឈ្លានពានយកដីខ្មែរសាជាថ្មី និងរំលឹកពីការឈ្លានពានរបស់ថៃលើកម្ពុជា កាលពីជិត១០០ឆ្នាំមុន ខណៈយោធាថៃកំពុងវាយប្រហារយ៉ាងកម្រោលឈ្លានពានកម្ពុជាដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ និងធ្វើឱ្យពលរដ្ឋស៊ីវិលកម្ពុជាស្លាប់ និងរបួសជិត១០០នាក់ និងជម្លៀសជិតកន្លះលាននាក់។
យោធាថៃបន្តវាយប្រហារឈ្លានពានកម្ពុជា ដោយមិនអើពើនឹងសំណើសហភាពអឺរ៉ុបឱ្យមានបទឈប់បាញ់ និងផែនការរបស់ចិនដែលកំពុងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកអន្តរាគមន៍បញ្ចប់ជម្លោះតាមព្រំដែនយ៉ាងណាក្ដី។
សហភាពអឺរ៉ុបចេញមុខជំរុញឱ្យកម្ពុជាថៃបញ្ចប់ជម្លោះជាបន្ទាន់ ហើយត្រូវគោរពបទឈប់បាញ់ឡើងវិញ ខណៈការវាយប្រហារឈ្លានពានពីយោធាថៃមកលើកម្ពុជា កាន់តែខ្លាំងក្លា ហើយភាគីថៃលែងស្ដាប់នរណាទាំងអស់ដើម្បីបន្តវាយប្រហារកម្ពុជា។
អ្នកឃ្លាំមើលជំរុញឱ្យមន្ត្រីការបរទេសខ្មែរប្រាប់ដល់អន្តរជាតិឱ្យទូលាយពីអំពើព្រៃផ្សៃថៃឈ្លានពានកម្ពុជា
0
អ្នកឃ្លាំមើលជំរុញឱ្យមន្ត្រីការបរទេស និងឯកអគ្គរាជទូតខ្មែរ ប្រចាំការនៅក្រៅប្រទេស និងនៅក្នុងស្រុក ត្រូវសកម្ម និងក្លាហាន បង្ហាញពីអំពើព្រៃផ្សៃរបស់ថៃ ដែលឈ្លានពានទឹកដី សម្លាប់ ជនស៊ីវិលខ្មែរ និង បំភិតបំភ័យពលរដ្ឋជាង៤០ម៉ឺននាក់ ឱ្យភៀសសឹក ប្រាប់ទៅកាន់អន្តរជាតិ តាមរយៈ បណ្ដាញសារព័ត៌មានធំៗនៅលើពិភពលោក ដូចប្រធានាធិបតី អ៊ុយក្រែនបានធ្វើកន្លងមក។
រដ្ឋបាលរាជធានីភ្នំពេញ ចេញបំរាមហាមឃាត់ដាច់ខាតក្នុងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ពេលដែលប្រទេសកម្ពុជារងគ្រោះដោយសារសង្គ្រាមដែលថៃបានបង្កឡើងនេះ លោកពុំទាន់ឃើញមានសកម្មភាពរបស់កាកបាទក្រហម និងឧកញ៉ារាប់ពាន់នាក់ ដែលរកស៊ីទាំងស្របច្បាប់ និងកេងប្រវ័ញ្ចធនធានធម្មជាតិនៅកម្ពុជាចេញមុខជួយដល់ ជនភៀសសឹកនោះនៅឡើយទេ។
អ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរ និងតំណាងរាស្ត្របក្សកាន់អំណាច ចុះដោះស្រាយបញ្ហាជនភៀសសឹក ខ្វះទឹកស្អាតប្រើប្រាស់។ ពួកគាត់ថាបញ្ហាខ្វះទឹកនេះ ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាជាច្រើនទៀតដែល អាជ្ញាធរ អាចដោះស្រាយបាន ប្រសិនបើរដ្ឋាភិបាល មានការរៀបចំ ឱ្យបានត្រឹមត្រូវ។
ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា យោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី ភ្នំ៣៣៣ ថ្មឆត្រ និងជប់អង្គុញ ឥតដាច់ តាំងពីយប់ រហូតមកដល់ពេលព្រឹក ដោយយោធាថៃ បានប្រើប្រាស់រថក្រោះ កម្លាំងថ្មើរជើង កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាត វាយសម្រុកទៅលើទីតាំងយោធាខ្មែរ។
ពលរដ្ឋមួយចំនួនជំរុញឱ្យផ្អាកកម្មវិធីជួបជុំកម្សាន្តសប្បាយ និងពហិការទំនិញថៃក្នុងពេលមានជម្លោះព្រំដែន
0
ពលរដ្ឋមួយចំនួនលើកឡើងថា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ ត្រូវយោធាថៃចូលឈ្លានពានបែបនេះ ប្រជាពលរដ្ឋគួរតែផ្អាកការផឹកស៊ីច្រៀងលេងកម្សាន្ត និងកាត់បន្ថយកម្មវិធីជួបជុំ ដើម្បីយកពេលវេលា និងធនធានទុកសម្រាប់ជួយជនភៀសសឹក និងកងទ័ពនៅជួរមុខ។
ក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា យោធាថៃបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






