បន្ទាប់ពីទទួលបានផលចំណេញ ពីសង្គ្រាមឈ្លានពាន ដោយចូលកាន់កាប់ទឹកដីកម្ពុជានៅតំបន់ព្រំដែនមក ពេលនេះភាគីថៃ ហាក់កំពុងតែរកវិធី ហែកចោលអនុស្សរណៈយោគយល់គ្នា ជាមួយកម្ពុជា ឬ MOU 43។
ទន្ទឹមគ្នានោះ ពួកគាត់ថា ការដែលលោក ហ៊ុន ម៉ាណែត មិនហ៊ានប្ដឹងថៃទៅស្ថាប័នអន្តរជាតិ ព្រោះ លោកខ្លាចយោធាថៃបង្កសង្គ្រាម ជាលើកទី៣ ដែលធ្វើឱ្យរង្គោះរង្គើអំណាចរបស់មេដឹកនាំត្រកូល «ហ៊ុន» ទើបមិនប្ដឹងថៃទៅតុលាការអន្តរជាតិ។
គ្រួសាររបស់យោធិនមួយចំនួន បានអះអាងថា គ្រួសារពួកគាត់បានបាត់ខ្លួនដោយមិនបានទទួលដំណឹងថា ស្លាប់ ឬក៏នៅរស់នោះទេ និងខ្លះទៀតអះអាងថា បានទទួលដំណឹងថា បានពលីហើយ ក៏ប៉ុន្តែនៅមិនទាន់រកសពឃើញ។
ការលើកឡើងនេះ ក្រោយពីក្រសួងការបរទេស មិនបានដាក់ពាក្យប្ដឹងយោធាថៃនោះទេ ដោយគ្រាន់តែ ចេញលិខិតប្រឆាំងនឹងយោធាថៃ ដែលបានបំផ្លិចបំផ្លាញរូបសំណាក់ ព្រះវិស្ណុ ដាក់ពង្រាយកុងតឺន័ររារាំងអ្នកភូមិមិនឱ្យត្រឡប់ទៅភូមិកំណើតវិញ និងការសាងសង់ លេណដ្ឋានច្រើននៅក្នុងតំបន់បឹងត្រកួន។
មន្ត្រីបក្សប្រឆាំងស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតករណីមេប៉ូលិសចោទកងកម្លាំងថ្នាក់ក្រោមថារត់ចោលសមរភូមិ
0
មន្ត្រីគណបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតលើករណីស្នងការខេត្តបន្ទាយមានជ័យម្នាក់ ដែលបានចោទប្រកាន់កងកម្លាំងថ្នាក់ក្រោមចំនួន ២០នាក់ ថា រត់ចោលសមរភូមិ ក្នុងកំលុងផ្ទុះសង្គ្រាមនៅតាមព្រំដែនជាមួយថៃ។ មន្ត្រីបក្សប្រឆាំងថា ករណីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីអំពើពុករលួយ និងភាពកម្សោយ នៅក្នុងវិស័យការពារជាតិរបស់កម្ពុជា។
អង្គការលីកាដូថា ការឈូសកម្ទេចលំនៅឋានពលរដ្ឋខ្មែរនៅតំបន់ព្រំដែន ពីសំណាក់យោធាថៃ គឺជាការរំលោភច្បាប់អន្តរជាតិ
0
អង្គការលីកាដូលើកឡើងថា ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាច្រើនខ្នង ស្ថិតនៅភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវកងទ័ពថៃឈូសកម្ទេចចោល ក្រោយពេលមានបទឈប់បាញ់ ដែលធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារ ត្រូវបាត់បង់ទីជម្រក។
ប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារ ដែលកំពុងរងគ្រោះ ដោយសារតែសង្គ្រាមឈ្លានពានរបស់យោធាថៃ នៅតាមព្រំដែន កំពុងជួបទុក្ខលំបាកបន្តកើនឡើងទ្វេដង ជាពិសេស ការរស់នៅពុំសូវមាន ផាសុកភាព ដោយសារតែកង្វះអាហារហូបចុក ទឹកស្អាត អនាម័យ និងទីជម្រកសមរម្យបណ្ដាលឱ្យកើតជំងឺឆ្លងជាបន្តបន្ទាប់ ខណៈដំណោះស្រាយ ពីរដ្ឋាភិបាល ក៏បន្តស្ងាត់សូន្យឈឹង។
ថៃតវ៉ានឹងកម្ពុជារឿងសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់សរសេរលិខិតចំហទៅកាន់សែស្រឡាយមហាក្សត្រថៃករណីជម្លោះព្រំដែន
0
ក្រសួងការបរទេសថៃបានតវ៉ាជាបន្ទាន់ទៅកាន់ប្រទេសកម្ពុជា បន្ទាប់ពីសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់ គឺលោក ងី ចន្ទ្រផល បានសរសេរលិខិតចំហមួយ ដោយស្នើឱ្យព្រះអនុជ ឬប្អូនស្រីរបស់ព្រះមហាក្សត្រថៃ គឺព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (Maha Chakri Sirindhorn) ឱ្យជួយសម្របសម្រួលឱ្យកម្ពុជា និងថៃចរចាគ្នារឿងជម្លោះព្រំដែនដោយសន្តិវិធី។
សង្គមស៊ីវិលរិះគន់រដ្ឋាភិបាលរឿងលាក់បាំងការបាត់ខ្លួនកងទ័ពខ្មែរ បន្ទាប់ពីយោធាថៃបញ្ជូនមកវិញ
0
ក្រុមអ្នកឃ្លាំមើលសង្គមនិងមន្ត្រីបក្សប្រឆាំង អំពាវនាវទៅដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បញ្ឈប់ការលាក់បាំងព័ត៌មានទាក់ទងទៅនឹងកងទ័ពកម្ពុជាដែលស្លាប់ និងបាត់ខ្លួន ដើម្បីបង្ហាញការទទួលខុសត្រូវទៅលើគ្រួសារកងទ័ពនិងពលរដ្ឋកម្ពុជា។
ការជំរុញរបស់គណបក្សកម្លាំងជាតិនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅមិនទាន់ដាក់ពាក្យបណ្ដឹងរឿងថៃទៅតុលាការអន្តរជាតិនៅឡើយទេ ទោះបីជារដ្ឋាភិបាលរបបគ្រួសារហ៊ុន និយាយជាច្រើនដងមកហើយ អំពីបំណងប្ដឹង។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






