ក្រសួង​ការពារ​ជាតិ​ច្រានចោល​ព័ត៌មាន​ថា កម្ពុជា​បង្ខំ​មិន​ឱ្យ​ពលរដ្ឋ​ថៃ​ចាក​ចេញពី​កម្ពុជា

0
ក្រសួងការពារជាតិ​កម្ពុជា​អះអាង​ថា ភាគី​ថៃ​តែង​ផ្សាយ​បំភាន់​ការពិត​ទៅ​កាន់​អន្តរជាតិ និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​គ្រប់​រូបភាព​ចោទប្រកាន់​ខ្មែរ ដើម្បី​បាន​លេស​ប្រើ​អាវុធ​វាយប្រហារ​ឈ្លានពាន​កម្ពុជា​កាន់តែ​ខ្លាំង។

កងទ័ពថៃបញ្ជាបិទច្រកសមុទ្រដើម្បីរាំខ្ទប់ការដឹកជញ្ជូនប្រេងនិងអាវុធចូលកម្ពុជា

0
សារព័ត៌មានថៃ Khaosod បានរាយការណ៍នៅថ្ងៃទី១៤ ខែធ្នូនេះថា យោធាថៃបានចេញបញ្ជាបន្ទាន់មួយ ឱ្យបិទឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនប្រេង និងសម្ភារៈយោធាចូលកម្ពុជា ហើយបានប្រកាសដាក់ដែនទឹកជុំវិញកំពង់ផែកម្ពុជា ថាជាតំបន់គ្រោះថ្នាក់មានហានិភ័យខ្ពស់។

អ្នកវិភាគ​ថា ចិន​កំពុង​បោះបង់​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅ​ពេល​ថៃ​វាយប្រហារ​ឈ្លានពាន​កម្ពុជា

0
អ្នកឃ្លាំមើល​ថា សារ​នយោបាយ​លោក ហ៊ុន សែន ដែល​ធ្លាប់​អះអាង​ថា ភាគី​ចិន​ប្ដេជ្ញា​ជួយ និង​ការពារ​ដែន​អធិបតេយ្យ​កម្ពុជា គ្រាន់តែ​ជា​សារ​នយោបាយ​បង្ហាញ​ពី​ឥទ្ធិពល​ចិន​ធ្វើជា​បងធំ​កាង​អំណាច​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន។

ពលរដ្ឋ​ខ្មែរ​បារម្ភ​សង្គ្រាម​បន្ត​យូរ​ទៀត ក្រោយ​ប្រទេស​ថៃ​រំលាយ​សភា

0
បន្ទាប់ពី​ប្រទេស​ថៃ​រំលាយ​សភា ប្រជាពលរដ្ឋ​ខ្មែរ​បារម្ភ​សង្គ្រាម​បន្ត​យូរ​ទៀត ពីព្រោះ​អំណាច​នៅ​ថៃ ធ្លាក់​ទៅលើ​កណ្ដាប់​ដាប់​ដៃ​ពួក​យោធាដែល​នៅតែ​ចិញ្ចឹមចិត្ត​ធ្វើ​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា។

លោក ហ៊ុន ម៉ា​ណែ​ត ថា ពលរដ្ឋ​ខ្មែរ​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ខណៈ​អ្នកឃ្លាំមើល​ថា អត់​តែ​មេដឹកនាំ​

0
លោក ហ៊ុន ម៉ាណែត សរសេរ​ថា លោក​មាន​មោទនភាព ដែល​បានឃើញ​នូវ​កម្លាំង​ដ៏​រឹងមាំ​នៃ​មហា​សាមគ្គី​ជាតិខ្មែរ​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​យើង​កំពុង​ជួបប្រទះ​នឹង​ការ​លំបាក​ដោយសារ​ការ​ឈ្លានពាន​ពី​ប្រទេសជិតខាង​។

យោធា​ថៃ​បន្ត​វាយ​ប្រហារ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា ដោយ​មិន​គោរព​បទ​ឈប់​បាញ់

0
យោធា​ថៃ​នៅ​តែ​បន្ត​វាយ​ប្រហារ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​យ៉ាង​កម្រោល និង​កាន់​តែ​ខ្លាំង​ក្លា ដោយ​មិន​គោរព​បទ​ឈប់​បាញ់​តាម​ការ​អន្តរាគមន៍​របស់​​មេដឹកនាំ​អាមេរិក និង​ម៉ាឡេស៊ី​នេះ​ទេ។

កម្ពុជា​យល់​ព្រម​ទទួល​បទ​ឈប់​បាញ់​តាម​គំនិត​មេដឹកនាំ​ម៉ាឡេស៊ី តែ​ថៃ​នៅ​តែ​មិន​ព្រម

0
កម្ពុជា​យល់​ព្រម​ទទួល​យក​នូវ​បទ​ឈប់​បាញ់​​ដែល​ផ្ដួចផ្ដើម​ដោយ​ប្រធាន​ប្ដូរ​វេន​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅ​ត្រឹម​យប់​​ម៉ោង​១០ ថ្ងៃ​ទី១៣ ធ្នូ នេះ ប៉ុន្តែ ភាគី​ថៃ​នៅ​តែ​អះអាង​ថា ខ្លួន​ពុំ​ទទួល​នូវ​បទ​ឈប់​បាញ់​ឡើយ។

នាយករដ្ឋមន្ត្រី​មាឡេស៊ី​ជំរុញ​ឱ្យ​ថៃ និង​កម្ពុជា​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ត្រឹម​ម៉ោង​១០​យប់​នេះ

0
ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ជំរុញ​ឱ្យ​ថៃ និង​កម្ពុជា​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា នៅ​ត្រឹម​ម៉ោង ១០​យប់​នេះ ហើយ​អះអាង​ថា នឹង​បញ្ចេញ​រូបភាព​ផ្កាយ​រណប​តាម​សំណើ​កម្ពុជា។

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ថៃ​រស់នៅ​កម្ពុជា

0
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ថៃ​ដែល​រស់នៅ​កម្ពុជា បើ​ទោះបីជា​យោធា​ថៃ​វាយប្រហារ​ឈ្លានពាន និង​ទម្លាក់​គ្រាប់បែក​មិន​រើស​គោលដៅ​លើ​ពលរដ្ឋ​ស៊ីវិល​ជាច្រើន​ក្តី។

លោក អានុទីន ប្រតិកម្ម​​នឹង​លោក ត្រាំ ថា ករណី​ទាហាន​ថៃ​ជាន់​មីន​ពុំ​មែន​ចៃដន្យ ហើយ​ថា ថៃ​នឹង​បន្ត​វាយ​កម្ពុជា

0
នាយករដ្ឋមន្ត្រី​ថៃ​ថៃ​ចាំ​ផ្ទះ លោក អានុទីន ថា ករណី​ទាហាន​ថៃ​ជាន់មីន​របួស​កាល​ពី​ពេល​កន្លង​ទៅ មិនមែន​ជា​គ្រោះថ្នាក់​ចៃដន្យ ដូច​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​នោះ​ទេ។

តុលាការ​តម្កល់​សាលក្រម​ចំនួន​ពីរ​ផ្ដន្ទាទោស​អតីត​ពលករ​កញ្ញា នួន តឿន ឲ្យ​ជាប់​ពន្ធនាគារ​ជិត ៤​ឆ្នាំ រឿង​រិះគន់​រដ្ឋាភិបាល

0
សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​ចំនួន​ពីរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ផ្ដន្ទាទោស​លើ​កញ្ញា នួន តឿន ទុកជា​បាន​ការ​ដដែល​។ សង្គម​ស៊ីវិល​សោកស្ដាយ និង​ចាត់ទុក​ការ​ចាប់​ចោទប្រកាន់ និង​ឃុំខ្លួន​នេះ ថា នឹង​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ។