លោក ហ៊ុន សែន ថា បើគ្មានជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម កម្ពុជាក៏គ្មានអ្វីៗដូចថ្ងៃនេះ
ក្រុមអ្នកវិភាគនយោបាយកម្ពុជា លើកឡើងថា ជោគជ័យនៃការបង្កើតរណសិរ្ស ២ធ្នូ និងជោគជ័យថ្ងៃ៧មករា គឺជាជោគជ័យរបស់វៀតណាម ព្រោះវៀតណាមប្រើរចនាសម្ព័ន្ធដែលបង្កើតកាលពីថ្ងៃ២ ធ្នូ ១៩៧៨ នេះ ចងក្រងកម្លាំងទុកក្នុងគណបក្សប្រជាជនកម្ពុជា។
សង្គមស៊ីវិលគាំទ្រ លោក មូន ពេជ្រ ក្នុងការរកអន្តរាគមន៍ពីកាកបាទក្រហមអន្តរជាតិឲ្យដោះលែងទាហានកម្ពុជាទាំង១៨នាក់
អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស គាំទ្រសកម្មភាពរបស់សហគមន៍បញ្ញវន្តខ្មែរដែលមានលោក មូន ពេជ្រ ជាតំណាង ដាក់លិខិតមួយច្បាប់ ផ្ញើជូនគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំទីក្រុងបាងកក ស្នើឲ្យបន្តឃ្លាំមើលស្ថានភាពរបស់ទាហានកម្ពុជាទាំង១៨នាក់ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ថៃ។
កង់ឡាន និងបន្លាលួសរបស់ទាហានថៃ មិនទាន់រើចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ
កង់ឡាន និងបន្លាលួសដែលទាហានថៃបានព័ទ្ធយកផ្ទះសម្បែង និងដីស្រែចម្ការនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅមិនទាន់រុះរើចេញវិញនោះទេ ខណៈរដ្ឋាភិបាលកម្ពុជា ប្រកាសថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ត្រូវបានបញ្ចប់។ អ្នកឃ្លាំមើលព្រំដែន នៅតែអះអាងថា ទឹកដីភូមិព្រៃចាន់ និងជោគជ័យ មួយចំនួននឹងបាត់បង់ទៅខាងភាគីថៃ។
ក្រសួងវប្បធម៌ស្នើយូណេស្កូពិនិត្យការខូចខាតប្រាសាទព្រះវិហារដោយសារសង្គ្រាមខ្មែរ-ថៃ
អ្នកឃ្លាំមើលយល់ថា រដ្ឋាភិបាលកម្ពុជា គួរតែប្រមូលភស្តុតាងរឿងថៃ រំលោភបំពានទឹកដីខ្មែរ និងបានបំផ្លាញប្រាសាទព្រះវិហារដើម្បីដាក់បណ្តឹងទាមទារឲ្យប្រទេសថៃសងការខូចខាតទាំងនោះ។
ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាចោទថៃថា កុហកអាមេរិករឿងដោះលែងទាហានខ្មែរ១៨រូប
លោក ខេស៊ី បារណេត (Casey Barnett) ចោទរដ្ឋាភិបាលថៃចំៗថា កំពុងរំលោភអនុសញ្ញាហ្សឺណែវ ករណីបន្តឃុំឃាំងទាហានខ្មែរ ១៨នាក់ ដែលយោធាថៃប្រើល្បិចចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន។
សាលាឧទ្ធរណ៍គ្រោងជម្រះក្ដីលោក កឹម សុខា នៅថ្ងៃទី ១៨ ធ្នូ ខាងមុខ
សាលាឧទ្ធរណ៍ភ្នំពេញគ្រោងនឹងបន្តសវនាការជំនុំជម្រះក្តី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសារសាលាឧទ្ធរណ៍ភ្នំពេញបានផ្អឹបទុកសំណុំរឿងនេះ មិនដំណើរការ ដោយបានពន្យារពេលម្តងហើយម្តងទៀត។
អ្នកឃ្លាំមើលថា រដ្ឋាភិបាលគ្មានជំហរយករឿងទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរប្ដឹងតុលាការអន្តរជាតិ
ការលើកឡើងនេះ ក្រោយពីក្រសួងការបរទេសបានធ្វើបទបង្ហាញប្រាប់អង្គទូតអន្តរជាតិ ជុំវិញទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងបញ្ហាភាគីថៃចោទកម្ពុជារឿងដាក់មីនថ្មី ហើយ ជាមួយគ្នានោះ ក្រសួងពុំបានបង្ហាញថា នឹងប្ដឹងថៃទៅកាន់ស្ថាប័នអន្តរជាតិឡើយ។
ពលរដ្ឋបារម្ភរឿងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយថៃ ខណៈរដ្ឋាភិបាលបិទព័ត៌មាន
ពួកគាត់បារម្ភថា ការបោះបង្គោលព្រំដែននេះ រដ្ឋាភិបាលហាក់លាក់លៀមមិនឱ្យពលរដ្ឋបានដឹង និងបញ្ចេញមតិ ដោយពួកគាត់សង្ស័យ អាចមកពីកម្ពុជាបាត់បង់ទឹកដីមួយផ្នែកទៅភាគីថៃ ខណៈមួយចំនួនទៀត បារម្ភថា ការបោះបង្គោលព្រំដែននេះ អាចជាការធ្វើសម្បទាននយោបាយរបស់មេដឹកនាំកម្ពុជា ដើម្បីដូរយកសន្តិភាព។
«កម្ពុជាត្រូវប្រកាន់គោលនយោបាយអព្យាក្រឹត្យនៃទំនាក់ទំនងការទូតអន្តរជាតិរវាងប្រទេសទាំងអស់»
ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងថា ការអះអាងសាជាថ្មីថា របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនូវគោលនយោបាយចិនមួយ ជុំវិញបញ្ហាតៃវ៉ាន់ មិនមែនជាការសម្រេចចិត្តដ៏ឆ្លាតវៃនោះទេ ពីព្រោះកម្ពុជាត្រូវប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ រវាងប្រទេសទាំងអស់ ក្នុងការទំនាក់ទំនងការទូតអន្តរជាតិ
លោក ហ៊ុន ម៉ាណែត ប្រតិកម្មនឹងលោក អ៊ុំ សំអាន រឿងចោទថា ការបោះបង្គោលព្រំដែនថ្មីធ្វើឲ្យបាត់ដីទៅថៃ
លោក ហ៊ុន ម៉ាណែត បង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយចោទថា ការលើកឡើង របស់លោក អ៊ុំ សំអាន នេះ គឺជារឿងមិនពិត និងជាការកេងចំណេញនយោបាយ។

















