ថៃ​បន្ត​យក​រឿង​ផ្ទុះ​សង្គ្រាម​លើក​ទី​៣ នៅ​តំបន់​ព្រំដែន មក​គំរាម​កម្ពុជា មុន​ពេល​បោះឆ្នោត

0
ទាំង​មន្ត្រី​ការបរទេស និង​កងទ័ព​ថៃ បាន​ចេញ​មក​គំរាម​កម្ពុជា​ព្រម​គ្នា នៅ​មុន​ការបោះឆ្នោត​សភា ក្នុង​ប្រទេស​ថៃ ដោយ​ពួកគេ​បាន​ព្រមាន និង​ចោទ​ថា ប្រសិនបើ​កម្ពុជា នៅតែ​ផ្ទុះអាវុធ​នៅ​តាម​ព្រំដែន និង​ជ្រៀតជ្រែក​ក្នុង​រឿង​នយោបាយ​របស់​ថៃ​ទៀត នោះ​ថៃ​នឹង​ធ្វើ​ការ​ឆ្លើយតប​ដោយ​ប្រើ​កម្លាំងយោធា​។

ការ​ចរចា​ដោះស្រាយ​រឿង​ព្រំដែន​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​បរាជ័យ​ជា​ថ្មី

0
ក្រុម​យោធា​កម្ពុជា និង​ក្រុម​យោធា​ថៃ បាន​ជួប​ប្រជុំ​គ្នា​ជាថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន នា​ព្រឹក​ថ្ងៃទី២ ខែ​កុម្ភៈ នៅ​ច្រក​អន្តរជាតិ​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​រួម​នោះ​ទេ​។

ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​រឹតត្បិត​ការ​ផ្សាយ​ព័ត៌មាន​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ខណៈ​ក្រុម​MMO​កំពុង​បំពុល​សង្គម

0
ខណៈ​យោធា​ថៃ​កំពុង​ពន្លឿន​ការ​អភិវឌ្ឍ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ព្រំដែន ក្នុង​ទីតាំង​ដែល​ដណ្ដើម​បាន​ពី​កម្ពុជា​នោះ ព័ត៌មាន និង​ការ​ជជែក​គ្នា​ស្ដី​អំពី​បញ្ហា​នេះ ហាក់​កាន់តែ​ស្ងប់ស្ងាត់ នៅ​លើ​បណ្ដាញ​សង្គម​របស់​កម្ពុជា។

តុលាការ​កាត់ទោស​សកម្មជន​នយោបាយ ៦​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ រឿង​បញ្ចេញមតិ​បញ្ហា​ព្រំដែន និង​ច្បាប់​ដក​សញ្ជាតិ

0
សង្គម​ស៊ីវិល លើកឡើង​ថា ការសម្រេច​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​បែបនេះ ធ្វើ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។

យោធា​ថៃ​អះអាង​ថា មិន​មាន​ក្ដី​បារម្ភ​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម​តាម​ព្រំដែន​លើក​ទី​៣ រវាង​កម្ពុជា និង​ថៃ​នោះ​ឡើយ

0
ក៏ប៉ុន្តែ អ្នកឃ្លាំមើល​របស់​កម្ពុជា យល់​ថា ស្ថានការណ៍​នៅ​តាម​ព្រំដែន មាន​ភាព​មិន​ប្រាកដប្រជា​នោះ​ឡើយ ដោយ​ពេល​ខ្លះ​មាន​ភាព​តានតឹង ពេល​ខ្លះ​ក៏​ធូរស្រាល អាស្រ័យ​លើ​ចរន្ត​ជាតិនិយម​របស់​ភាគី​ទាំង​២។

អ្នកឃ្លាំមើល​បារម្ភ​ពី​ការ​ផ្ទុះ​សង្គ្រាម​ជាថ្មី ក្រោយ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-​ថៃ បាន​បរាជ័យ

0
ពួកគាត់​ថា ហេតុផល​ដែល​យោធា​ថៃ​នឹង​យក​មូលដ្ឋាន​នោះ​គឺ​ថៃ នឹង​បន្ត​ចោទ​កម្ពុជា ថា​បាន​ជ្រៀតជ្រែក​នយោបាយ​ផ្ទៃក្នុង​ថៃ ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម ឆបោក​តាម​អនឡាញ និង​ការ​ចោទ​កងទ័ព​កម្ពុជា​ថា បាន​ជីក​លេណដ្ឋាន និង​បន្ទាយ នៅ​ជាប់​នឹង​ព្រំដែន​ថៃ ដើម្បី​បង្ក​សង្គ្រាម​ជាមួយ​ភាគី​ថៃ​ជាដើម។

កម្ពុជា​តវ៉ា​នឹង​បណ្ដឹង​ថៃ​ដែល​ចោទ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថា បង្ក​សង្គ្រាម​តាម​ព្រំដែន

0
មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ការណ៍​ដែល​ភាគី​ថៃ​អាច​ឈ្លានពាន​កម្ពុជា​ផង និង​ថែមទៀត​ប្ដឹង​កម្ពុជា​ទៀត​នោះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ត្រកូល ហ៊ុន គិត​គួរតែ​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ​គ្មាន​សមត្ថភាព​ការពារ​ទឹកដី និង​ប្ដឹង​ភាគី​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។

បក្ស​ប្រឆាំង​ថា កម្ពុជា​នឹង​បាត់បង់​ទឹកដី​បន្ថែម បើ​នៅ​បន្ត​ពឹង​វៀតណាម

0
បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​លើកឡើង​ថា មេដឹកនាំ​កម្ពុជា គួរ​ពិចារណា​ឡើងវិញ​ពី​ទំនាក់ទំនង​រវាង​កម្ពុជា​-​វៀតណាម ដោយ​ថា ប្រទេស​កម្ពុជា​នឹង​បាត់បង់​ទឹកដី​បន្ថែម​ទៀត បើ​នៅ​បន្ត​ពឹង​វៀតណាម​ឲ្យ​ជួយ ប៉ុន្តែ​មិន​ងាក​មក​ផ្សះផ្សា បង្រួបបង្រួម​ជាតិ និង​ធ្វើ​ទំនើបកម្ម​កម្លាំងយោធា​ការពារ​ជាតិ​ដោយ​ខ្លួនឯង។

«ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​នឹង​ផុយ​ស្រួយ» បើ​កម្ពុជា​មិន​ធ្វើតាម​ការ​ចង់​បាន​របស់​ក្រុង​វ៉ាស៊ីនតោន

0
អ្នកឃ្លាំមើល​សង្គម​អះអាង​ថា វត្តមាន​នាវាចម្បាំង​ជើង​ទឹក​អាមេរិក​នៅ​លើ​ទឹកដី​កម្ពុជា​គឺជា​សញ្ញា​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាមេរិក ក៏ប៉ុន្តែ​ទំនាក់ទំនង​នេះ​ស្ថិត​នៅ​ក្នុង​ភាព​ផុយស្រួយ​ដោយសារតែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តែងតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។

អ្នក​ឃ្លាំមើល​ថា កម្ពុជា​គួរ​ជំរុញ​អាស៊ាន​ឱ្យ​លើក​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​មក​ជជែក​រក​ដំណោះស្រាយ

0
អ្នកឃ្លាំមើល​ថា កម្ពុជា​គួរ​ជំរុញ​អាស៊ាន​ឱ្យ​លើក​យក​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មក​ស្វែងរក​ដំណោះស្រាយ ក្នុង​កិច្ចប្រជុំ​ចង្អៀត នៅ​ហ្វីលីពីន ជា​អាទិភាព នៅ​ចុងខែ​មករា​ខាង​មុខ។ ជាមួយគ្នា​នោះ ពួកគាត់​ថា កម្ពុជា​ក៏​ត្រូវ​តែ​បង្ហាញ​ពី​គោលជំហរ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់ ប្រាប់​សមាជិក​អាស៊ាន​ថា កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ពី​ការ​ឈ្លានពាន​របស់​ថៃ​ពិតប្រាកដ។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រមូល​ភស្តុតាង​ថៃ​ឈ្លានពាន​ប្តឹង​ថៃ​តាម​យន្តការ​អន្តរជាតិ​ជាជាង​សុំ​ថៃ​ចរចា

0
កម្ពុជា​នៅតែ​អះអាង​ថា ការប្រើ​កម្លាំងយោធា និង​ការបង្កើត​ស្ថានភាព​ថ្មី «fait accompli» មិនអាច​បង្កើត​សិទ្ធិ​ស្របច្បាប់​លើទឹក​ដី​ឈ្លានពាន​បាន​ឡើយ។