លោក ហ៊ុន ម៉ានី រៀបការ​ភរិយា​ថ្មី ខណៈ​គ្មាន​​វិធានការ​ផ្លូវច្បាប់​​រឿង​អាស្រូវ​ទារុណកម្ម​ផ្លូវភេទ​របស់​លោក

0
កូនប្រុស​ពៅ​របស់​ប្រធាន​គណបក្សកាន់អំណាច លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​មាន​រឿងអាស្រូវ​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ដែល​ពុំ​មាន​សមត្ថកិច្ច​ណាហ៊ាន​ចាត់វិធានការ​ផ្លូវច្បាប់​នោះ បាន​រៀបការ​ភរិយា​ថ្មី​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា

អ្នកជំនាញ​ព្រំដែន​ចោទ លោក ហ៊ុន ម៉ាណែត ថា បំភ្លៃ​ការ​ពិត​ក្នុង​ការ​បកស្រាយ​ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​ថៃ

0
អ្នកជំនាញ​ផ្នែក​ព្រំដែន​ចោទ​លោក ហ៊ុន ម៉ាណែត ថា បាន​បកស្រាយ ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន នៅ​តំបន់​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ជាមួយ​ថៃ​ថា កំពុងតែ បំភ្លៃ​ការពិត ដល់​សាធារណជន ខណៈ​ការ​បោះបង្គោល​ព្រំដែន​នេះ ធ្វើឡើង​ពុំ​ស្របតាម​សន្ធិសញ្ញា​បារាំង​-​សៀម នោះ​ទេ ។

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ និង​ជោគជ័យ ដែល​ទាហាន​ថៃ​ព័ទ្ធ​យក ពលរដ្ឋ​មិន​ទាន់​អាច​ចូល​រស់នៅ​បាន​ឡើយ

0
ចំណែក​អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ មួយ​ចំនួន​ប្រឈម​នឹង​បាត់បង់​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ ក្រោយ​កម្ពុជា​-​ថៃ បាន​បោះបង្គោល​បណ្ដោះអាសន្ន​រួចរាល់។

«កម្ពុជា​នៅតែ​អាច​សុំ​អន្តរាគមន៍​ពី​ប្រទេស​ទី​បី ទោះ​ថៃ​ប្រឆាំង​តួនាទី​ប្រធាន​អាស៊ាន​និង​អាមេរិក​ក្នុង​វិវាទ​ព្រំដែន»

0
ការ​លើកឡើង​បែបនេះ គឺ​នៅ​ក្រោយ​ពេល​ដែល​អ្នក​ជាតិ​និយម​ថៃ បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន និង​សហរដ្ឋអាមេរិក ដកខ្លួន​ចេញ​ពី​រឿង​ជម្លោះព្រំដែន​រវាង​កម្ពុជា ថៃ និង​ទុក​ឱ្យ​ប្រទេស​សាមី ដោះស្រាយ​ដោយ​ខ្លួនឯង។

លោក រ៉ុង ឈុន ប្រាប់​ទូត​អូស្ត្រាលី​អំពី​បញ្ហា​រួម​តូច​នៃ​សេរីភាព​នយោបាយ​នៅ​កម្ពុជា

0
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ស្នើសុំ​ឲ្យ​ឯកអគ្គរាជទូត​អូស្ត្រាលី ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ។ ការ​ស្នើសុំ​បែប​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​លោក រ៉ុង ឈុន ដឹកនាំ​សហការី​របស់​លោក​ចូល​ជួប​ប្រជុំ​ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា។

កូន​លោក សុខ ស៊ុនណារ៉េត ស្នើ​ឱ្យ​មេដឹកនាំ​ភ្នំពេញ​ដោះលែង​ឪពុក​មុន​​សវនាការ​សាលាឧទ្ធរណ៍

0
កូនប្រុស​លោក សុខ ស៊ុនណារ៉េត គឺ​លោក ស៊ន សារ៉ាត់ ទទូច​ឱ្យ​ក្រុម​មេដឹកនាំ​ក្រុងភ្នំពេញ​ដោះលែង​ឪពុក​របស់​លោក​ឱ្យ​មាន​សេរីភាព ដោយ​លើក​ហេតុផល ថា ឪពុក​របស់​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ និង​បាន​បម្រើ​ប្រទេសជាតិ​ជាង ៣០​ឆ្នាំ ដោយ​ភាពស្មោះត្រង់។

អ្នក​តាមដាន​ព្រំដែន​ថា ខ្មែរ​បាត់​ដី​ជាង​២​គីឡូម៉ែត្រ ពី​ការ​បោះបង្គោល​ព្រំដែន​រវាង កម្ពុជា​-​ថៃ នៅ​ភូមិ​ព្រៃចាន់ និង​ជោគជ័យ

0
រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​អះអាង​ថា ការងារ​វាស់វែង និង​បោះបង្គោល​បណ្ដោះអាសន្ន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២-៤៧ ស្ថិតនៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ក្រុមការងារ​បច្ចេកទេស​ភាគី​កម្ពុជា​និង​ថៃ កំពុង​ចុះ​វាស់វែង​និង​បង្កើត​ផែនទី​រូបភាព ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ឯកសារ​គតិយុត្តិ​ដែល​បន្សល់ទុក​ពី​អាណាព្យាបាល​បារាំង ខណៈ​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​ព្រំដែន​អះអាង​ថា ការ​បោះបង្គោល​ព្រំដែន​នេះ​ធ្វើ​ឲ្យ​ខ្មែរ​បាត់​ទឹកដី​ជាច្រើន។

ក្រសួង​ការបរទេស​កម្ពុជា​ច្រាន​ចោល​ព័ត៌មាន​ថា វៀតណាម​​ធ្វើ​ផ្លូវ​ឆ្លង​សមុទ្រ​ទៅ​កោះត្រល់

0
អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​រូបភាព​មួយចំនួន​ក្នុង​បណ្ដាញ​សង្គម បង្ហាញ​អំពី​សំណង់​ផ្លូវ​ឆ្លង​សមុទ្រ​របស់​វៀតណាម​។ រូបភាព​នោះ​ហាក់​បង្ហាញថា​ផ្លូវ​ឆ្លង​សមុទ្រ​នោះ ត​ភ្ជាប់​ខេត្ត​ពាម ឬ​ហា​ទៀង (Ha Tien) ខេត្ត​អាន​យ៉ាង (An Giang) នៃ​ប្រទេស​វៀតណាម​ទៅកាន់​កោះត្រល់។

ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ជោគជ័យ បារម្ភ​​បាត់បង់​ផ្ទះ​ស្រែ​ចម្ការ បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា និង​ថៃ​ចាប់ផ្ដើម​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន

0
ពលរដ្ឋ​រងគ្រោះ​ដោយ​ទាហាន​ថៃ​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ព្រួយ​ខ្លាច​បាត់បង់​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ ដែល​ពួកគាត់​ធ្លាប់​រស់នៅ និង​អាស្រ័យ​ផល បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា និង​ថៃ ព្រមព្រៀងគ្នា​ចុះ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​។ អាជ្ញាធរ​ថា ការ​ចុះ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នៅ​ភូមិ​ព្រៃ​ចាន់ និង​ជោគជ័យ ធ្វើឡើង​តាម​កិច្ចព្រមព្រៀង នៃ​កិច្ចប្រជុំ​ពិសេស របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ​ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​សេរី ខណៈ​មាន​ជម្លោះព្រំដែន

0
អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស ប្រជាធិបតេយ្យ​ធំៗ ខណៈ​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​រួចហើយ។

តុលាការ​តម្កល់​សាលក្រម​ចំនួន​ពីរ​ផ្ដន្ទាទោស​អតីត​ពលករ​កញ្ញា នួន តឿន ឲ្យ​ជាប់​ពន្ធនាគារ​ជិត ៤​ឆ្នាំ រឿង​រិះគន់​រដ្ឋាភិបាល

0
សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​ចំនួន​ពីរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ផ្ដន្ទាទោស​លើ​កញ្ញា នួន តឿន ទុកជា​បាន​ការ​ដដែល​។ សង្គម​ស៊ីវិល​សោកស្ដាយ និង​ចាត់ទុក​ការ​ចាប់​ចោទប្រកាន់ និង​ឃុំខ្លួន​នេះ ថា នឹង​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ។