មន្ត្រី​បក្ស​ប្រឆាំង​ថា កម្ពុជា​នឹង​បាត់បង់​ទឹកដី​តាម​ព្រំដែន បើ​កម្ពុជា​នៅតែ​តាម​អង្វរ​ថៃ​ឱ្យ​ប្រជុំ​JBC

0
ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្រោយពេល ភាគី​ថៃ​បាន​ស្នើ​ពន្យារពេល​កិច្ចប្រជុំ JBC​ជាមួយ​កម្ពុជា ជា​លើក​ទី​២ ខណៈ​ម្ខាង​ទៀត យោធា​ថៃ​កំពុង​ធ្វើ ជាតូបនីយកម្ម ដោយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទឹកដី​ខ្មែរ។

អាជ្ញាធរ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ទោះបីជា​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​ខ្មែរ​រួបរួម​គ្នា

0
លោក ហ៊ុន ម៉ាណែត តែងតែ​ទន្ទេញ​មេសូត្រ​ឲ្យ​ខ្មែរ​រួបរួម​គ្នា ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ក៏​ចេះតែ​បន្ត​ចាប់ខ្លួន​ក្រុម​នយោបាយ​ប្រឆាំង ហើយ​ករណី​ចាប់ខ្លួន​ខ្លះ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​បង្ហាញ​ដីកា ដូចជា ករណី​ចាប់ខ្លួន លោក រ័ត្ន សុធី ដែល​ជា​ជំទប់​ទី​២​នៃ​គណបក្ស​ភ្លើងទៀន​នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជាដើម។

លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​និយាយ​ច្រើន​ជាង​ធ្វើ

0
ពួកគាត់​ថា ករណី​នេះ​បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​អសមត្ថភាព ហើយ​តែងតែ​និយាយ​ធ្វើ​ល្អ ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ​ក្នុង​គោលដៅ​លាក់បាំង​កំហុស​របស់​ខ្លួន។

មន្ត្រី​ការបរទេស និង​អ្នកនយោបាយ​ថៃ​ព្រមាន​កម្ពុជា​កុំឱ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ថៃ

0
មន្ត្រី​ការបរទេស និង​អ្នកនយោបាយ​ថៃ​បាន​ព្រមាន​កម្ពុជា​កុំឱ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ និង​រឿង​បោះឆ្នោត​របស់​ថៃ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ និង​បទ​ឈប់​បាញ់ ដែល​មាន​ភាព​ផុយស្រួយ។ ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី មេ​ស្ថាប័ន​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ធ្វើ​អត្ថាធិប្បាយ​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចានវីរៈគុល (Anutin Chanvirarkul) ចាញ់ឆ្នោត នោះ​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​លើក​ទី​៣ រវាង​កម្ពុជា និង​ថៃ នឹង​ថយ​ចុះ។រដ្ឋមន្ត្រីការបរទេស​ថៃ...

លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ ខណៈ​សិទ្ធិ​អំណាច​នៅ​លើ​រដ្ឋាភិបាល

2
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​សមត្ថកិច្ច ខណៈ​សិទ្ធិ​អំណាច​ពិត​ប្រាកដ​ស្ថិត​នៅ​លើ​​រដ្ឋាភិបាល ហើយ​ករណី​ជា​ច្រើន​ដូចជា ការ​ចាប់ខ្លួន​អ្នក​រិះគន់​ដែល​ពលរដ្ឋ​ទាមទារ​ដោះលែង ពុំ​ត្រូវ​បាន​រដ្ឋាភិបាល​អើពើ​ឡើយ។

រដ្ឋាភិបាល​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ខណៈ​ការ​ស្នើ​​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ គ្មាន​ប្រយោជន៍

1
អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​អំពាវនាវ​របស់​គណបក្ស​កាន់អំណាច​ឲ្យ​មាន​ការ​រួបរួមសាមគ្គី​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ជា​ធ្លុង​មួយ គឺជា​ការ​អំពាវនាវ​ឥតប្រយោជន៍ ពី​ព្រោះ​រដ្ឋាភិបាល​នៅតែ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​លោក សរ ណាល់ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។

លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​អសមត្ថភាព​ទើប​ថៃ​ឈ្លានពាន​ដោយ​គ្មាន​ការ​ភ័យខ្លាច

0
ការ​លើកឡើង​នេះ ធ្វើ​ឡើង ក្រោយ​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​ទាំង​គ្មាន​ជំហរ​ច្បាស់លាស់ ក្នុង​ការ​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ បើទោះបី​ជា ថៃ​បាន​ឈ្លានពាន​យក​ទឹកដី​ខ្មែរ​អស់​ជាច្រើន​កន្លែង និង​ដុត​បំផ្លាញ លំនៅឋាន របស់​ពលរដ្ឋ​អស់​រាប់ពាន់​ខ្នង​ក្ដី។

គ្រួសារ​​អ្នក​ទោស​នយោបាយ​​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​គ្រួសារ ខណៈ​អ្នកខ្លះ​ជាប់​ឃុំ​ជាង​៥​ឆ្នាំ

1
គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់ឃុំ​បង្ហាញ​ការ​ខកចិត្ត ចំពោះ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ដែល​មិន​អត់ឱន​ឲ្យ​ខ្មែរ​ដូចគ្នា ទោះបីជា​កម្ពុជា​កំពុង​រង​ការឈ្លានពាន​ពី​បរទេស។ ពួកគាត់ លើកឡើង​ថា សកម្មជន​នយោបាយ​ខ្លះ​បាន​ជាប់ឃុំ​ទាំង​អយុត្តិធម៌​រយៈពេល​ជាង​៥​ឆ្នាំ​ហើយ ដូច្នេះ​លោក ហ៊ុន ម៉ាណែត គួរតែ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បង្ហាញ ពី​ការ​រួបរួម​ជាតិ និង​ការ​ស្តារ​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត លែង​ប្រើ​ពាក្យ «ថៃឈ្លានពានកម្ពុជា» នៅ​ក្នុង​សារ​ចុងក្រោយ បន្ទាប់​ពី​ថៃ​ព្រមាន

0
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែង​ប្រើ​ពាក្យ​ថៃ​ឈ្លានពាន​កម្ពុជា បន្ទាប់ពី​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​ថៃ​ព្រមាន​មិន​ឱ្យ​ប្រើ​ពាក្យ​នេះ​ដើម្បី​កុំឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ថៃ ដែល​ខុស​ពី​ការ​ថ្លែង​សារ​របស់​លោក​កាលពី​ពេលមុនៗ និង​ការ​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា ដែល​ហៅ​ការ​កាន់កាប់​ទឹកដី​ខ្មែរ​របស់​យោធា​ថៃ​ជាង ១០​កន្លែង ជា​ការ​ឈ្លានពាន។

ថៃ​ព្រមាន​កម្ពុជា​ឈប់​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ​ខ្លួន និងឈប់​ឱ្យប្រើ​ពាក្យ​ថា «ថៃ​ឈ្លានពាន​កម្ពុជា»

0
ក្រសួងការបរទេស​ថៃ​បាន​ព្រមាន​ឱ្យ​កម្ពុជា ឈប់​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ករណី​យោធា​ថៃ ចូលកាន់​កាប់​ទឹកដី​កម្ពុជា នៅ​តំបន់​ព្រំដែន។ ក៏ប៉ុន្តែ អ្នកឃ្លាំមើល​ថា ភាគី​ថៃ​កំពុង​ប្រើ​កម្លាំង​យោធា បង្ខំ​ឱ្យ​ភាគី​កម្ពុជា​គោរព​បទ​ឈប់​បាញ់​តែម្នាក់ឯង។

ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្តក្រចេះ បន្ត​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី

0
ក្រុមហ៊ុន​វៀតណាម​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ បន្ត​លួច​ឈូស​ឆាយ​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី ដោយ​មានការ​ជ្រោមជ្រែង​ពី​មន្ត្រី​បរិស្ថាន​ឈរជើង​ការពារ​តំបន់​នោះ​។ ពលរដ្ឋ​សង្ស័យ​ថា មន្ត្រី​បរិស្ថាន​បាន​លក់​ដី​ព្រៃ​សហគមន៍​មួយ​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។