អ្នកឃ្លាំមើលរំពឹងថា អគ្គរដ្ឋទូតអាមេរិកថ្មីនឹងដាក់សម្ពាធមេដឹកនាំកម្ពុជាបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ
ទោះជាយ៉ាងណា ពួកគាត់លើកឡើងថា ឧក្រិដ្ឋកម្មនេះបានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា ហើយការបង្ក្រាបមេខ្លោងធំៗទាំងនោះគឺអាស្រ័យលើឆន្ទៈនយោបាយរបស់លោក ហ៊ុន ម៉ាណែត ដោយសារតែពួកគេជាឥស្សរជននយោបាយក្នុងជួរបក្សកាន់អំណាច។
គណបក្សកម្លាំងជាតិដាក់ញត្តិទៅព្រះបរមរាជវាំងស្នើសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រលើករណីលោក រ៉ុង ឈុន
មន្ត្រីសង្គមស៊ីវិលចង់ឃើញគណបក្សនយោបាយ និងពលរដ្ឋអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញ ដោយមិនមានការភ័យខ្លាចពីការអនុវត្តច្បាប់របស់រដ្ឋាភិបាល។
គណបក្សកម្លាំងជាតិបារម្ភពីការរឹតត្បិតសេរីភាព ក្រោយអាជ្ញាធរបានចាប់ខ្លួនអ្នកគាំទ្រម្នាក់ទៀតនៅស្វាយរៀង
មន្ត្រីគណបក្សជំទាស់ និងមន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរបើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដើម្បីបញ្ចៀសការរិះគន់ពីអន្តរជាតិ។
អ្នកឃ្លាំមើលសង្គមថា ដំណើរទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ទៅចិន បង្ហាញពីការពឹងផ្អែកលើប៉េកាំង
...ពឹងចិនសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដោយសារកម្ពុជាកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច សម្ពាធអន្តរជាតិ និងការបោះឆ្នោតនាពេលខាងមុខ។
គណបក្សកម្លាំងជាតិគ្រោងដាក់ញត្តិទៅព្រះមហាក្សត្រស្នើសុំកិច្ចអន្តរាគមន៍ករណីលោក រ៉ុង ឈុន
មន្ត្រីសិទ្ធិមនុស្សលើកឡើងថា នេះគឺជាការប្រើប្រាស់សិទ្ធិរបស់គណបក្សនយោបាយនីមួយៗដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើសុំកិច្ចអន្តរាគមន៍ នៅពេលពួកគាត់យល់ថា មិនទាន់បានទទួលយុត្តិធម៌។
អ្នកឃ្លាំមើលថា អ្នកស្រី ធី សុវណ្ណថា ត្រូវលោក ហ៊ុន សែន ទាត់ចោលបន្ទាប់ពីលែងមានប្រយោជន៍
អ្នកឃ្លាំមើលលើកឡើងថា អ្នកស្រី ធី សុវណ្ណថា ត្រូវលោក ហ៊ុន សែន ទាត់ចោល បន្ទាប់ពីលែងមានប្រយោជន៍។
សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើសុំដោះលែងមន្ត្រីនយោបាយប្រឆាំងនៅខេត្តបាត់ដំបងមួយរូប
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មន្រី្តគណបក្សជំទាស់វ័យ ៥៤ឆ្នាំ លោក រ័ត្ន សុធី ពីបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការចែករំលែកសារតាមបណ្តាញសង្គមហ្វេសប៊ុក។
តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ឱ្យមន្ត្រីបក្សប្រឆាំងលោក គា វិសាល ជាប់ពន្ធនាគារ ២ឆ្នាំដដែល
រីឯសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សថា ចំណាត់ការយឺតយ៉ាវ របស់តុលាការកំពូល ធ្វើឱ្យជនជាប់ចោទ មិនបានយុត្តិធម៌ តាមការរំពឹងទុក។
អ្នកឃ្លាំមើលថា សាររំលែកទុក្ខរបស់លោក ហ៊ុន សែន ចំពោះមរណភាពម្ដាយ លោក កឹម សុខា គ្រាន់តែជាសីលធម៌ តែគ្មានចេតនាផ្ដល់សេរីភាពនយោបាយទេ
សាររំលែកទុក្ខទាំងនោះ មកពីមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋទូទៅ និង ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែរ។
លោក ហ៊ុន សែន រងការរិះគន់ថា ជាអ្នកផ្ដល់គំរូអាក្រក់ដល់មន្ត្រីថ្នាក់ក្រោម
ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន សែន បានប្រៀនប្រដៅដល់មន្ត្រីថ្នាក់ក្រោម ឱ្យបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងមិនត្រូវធ្វើ ជាចៅហ្វាយនោះទេ ហើយលោកថាការបម្រើពលរដ្ឋ ដោយស្មោះត្រង់ នឹងមិនរងការ ជេរប្រមាថ ឬការ ស្ដីបន្ទោសពីពលរដ្ឋនោះឡើយ។



















