កងទ័ពវៀតណាមបន្តល្បាតលើដីខ្មែរនៅតំបន់ព្រំដែនស្វាយរៀង ខណៈពលរដ្ឋបារម្ភពីបាត់បង់ដីធ្លី
កងទ័ព វៀតណាមក៏បានរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យប្រើប្រាស់ដីកសិកម្មដែលជាកម្មសិទ្ធិរបស់ពួកគេ ដោយរឹបអូសគោក្របីពីពលរដ្ឋខ្មែរនៅពេលដែលចុះទៅធ្វើស្រែ។
អ្នកឃ្លាំមើលថា អ្នករងការធ្វើទុក្ខបុកម្នេញជាអ្នកឈឺឆ្អាលបញ្ហាសង្គម មិនមែនអ្នកប៉ុនប៉ងផ្ដួលរំលំត្រកូល «ហ៊ុន» ទេ
ការលើកឡើងនេះ ក្រោយពីអាជ្ញាធរក្រុងភ្នំពេញបន្តចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង និងពលរដ្ឋ ដាក់ពន្ធនាគារ តាមទំនើងចិត្តផ្ទុយទៅនឹងច្បាប់ និងសិទ្ធិមនុស្សជាសកល។
តុលាការកំពូលទើបបើកការជំនុំជម្រះ បន្ទាប់ពីមន្ត្រីបក្សប្រឆាំង លោក គា វិសាល ចេញពីពន្ធនាគារជាង ៣ខែហើយ
រីឯ សង្គមស៊ីវិលលើកឡើងថា ការបើកសវនាការដ៏យឺតយ៉ាវនេះ គឺជារឿងគ្មានន័យសម្រាប់ជនជាប់ចោទ។
អ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន ម៉ាណែត ស្ដារប្រជាធិបតេយ្យ និងដោះលែងអ្នកទោសមនសិការ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអាមេរិក
ការអំពាវនាវនេះ ធ្វើឡើងស្របពេលសហរដ្ឋអាមេរិកបង្ហាញជំហរចង់ស្ដារ និងពង្រឹងទំនាក់ទំនងជាមួយកម្ពុជាជាបន្តបន្ទាប់ ជាពិសេសតាមរយៈផែនការរៀបចំសមយុទ្ធយោធា «ឆ្មាំអង្គរ» ឡើងវិញ បន្ទាប់ពីខកខានចាប់តាំងពីឆ្នាំ២០១៧ មក។
លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលមិនបានបិទសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលនោះទេ ឱ្យតែធ្វើរឿងដែលត្រឹមត្រូវ
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិការងារជាដើម លើកឡើងស្រដៀងៗគ្នាថា ពួកគាត់ តែងរងនូវការរើសអើង ការធ្វើទុក្ខបុកម្នេញ ការឃ្លាំមើលនិងប្រើប្រព័ន្ធតុលាការគំរាមកំហែងគ្រប់រូបភាពពីសំណាក់រដ្ឋាភិបាល។
លោក រ៉ុង ឈុន ដាក់ញត្តិស្នើឱ្យក្រសួងយុត្តិធម៌សើរើសំណុំរឿងរបស់លោកមកជំនុំជំរះសាជាថ្មី
មន្ត្រីសិទ្ធិមនុស្សយល់ថា លោក រ៉ុង ឈុន មានសិទ្ធិស្នើសុំកិច្ចអន្តរាគមន៍មួយនេះ ប្រសិនបើលោកកើតទុក្ខមិនសុខចិត្តលើសេចក្តីសម្រេចរបស់តុលាការកំពូល។
អ្នកឃ្លាំមើលរិះគន់ លោក ហ៊ុន ម៉ាណែត រឿងអួតបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ «ជោគជ័យ»
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានអះអាង កាលពីពេលថ្មីៗនេះថា កម្ពុជាទទួលបានជោគជ័យ លើការ បោសសម្អាត ឧក្រិដ្ឋជន ឆបោកតាមអនឡាញ ហើយមានបណ្ដាប្រទេសមួយចំនួនចង់ឱ្យកម្ពុជាចែករំលែកបទពិសោធន៍ ពីភាពជោគជ័យមួយនេះ។
អ្នកឃ្លាំមើលសង្គមថា ពាក្យ «រួបរួម» ដើម្បីការពារជាតិរបស់លោក ហ៊ុន សែន គឺនិយាយឱ្យតែល្អស្តាប់
ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងក្នុងសារលិខិត នៅថ្ងៃទី២៨ ខែមិថុនា ដែលជាខួប៧៥ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយអំពាវនាវឲ្យមានការរួបរួមគ្នា ទើបអាចការពារបូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរបាន។
អ្នកជំនាញបារម្ភថា កម្ពុជាពឹងផ្អែកលើចិនកាន់តែខ្លាំងក្រោយជំនួបរវាងលោក ហ៊ុន សែន និងលោក ស៊ី ជីនពីង
អ្នកឃ្លាំមើលព្រមានថា ការលម្អៀងទៅរកចិនកុម្មុយនិស្តកាន់តែខ្លាំង នឹងរឹតត្បិតឱកាសរបស់កម្ពុជាក្នុងការស្ដារ និងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងទៀត។
លោក ហ៊ុន សែន និយាយថា ចិនជាមិត្តទុកចិត្តបំផុត
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង យល់ថា ការបង្ហាញជំហរពឹងផ្អែកកាន់តែខ្លាំងលើចិនរបស់លោក ហ៊ុន សែន កំពុងធ្វើឱ្យកម្ពុជាប្រឈមហានិភ័យផ្នែកសេដ្ឋកិច្ច និងធ្លាក់ក្រោមឥទ្ធិពលចិនកាន់តែខ្លាំងដែលអាចទាញឱ្យកម្ពុជាធ្លាក់ចូលអន្ទាក់កាន់តែជ្រៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

















