តុលាការក្រុង​ភ្នំពេញ​សម្រេច​ចោទប្រកាន់ ព្រះភិក្ខុ ជា វុទ្ធី ពី​បទ «​ញុះញង់»

0
13
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម

ព្រះ​ភិក្ខុ ជា វុទ្ធី ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ក្រោយពី​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​សួរចម្លើយ​រយៈពេល​មួយថ្ងៃ​ពេញ​។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​សមត្ថកិច្ច​ដោះលែង​ព្រះ​ភិក្ខុ ជា វុទ្ធី វិញ ដោយ​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​ដែល​បញ្ចេញមតិ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល។

ក្រោយពី​ឃុំខ្លួន​១​យប់ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែមេសា តុលាការ​ក្រុង​ភ្នំពេញ សាកសួរ​ចម្លើយ​រយៈពេល​មួយថ្ងៃ​ពេញ តុលាការ​បានសម្រេច​ចោទប្រកាន់ ព្រះ​ភិក្ខុ ជា វុទ្ធី ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (ប៉េហ្សេ)។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថ្ងៃទី២ ខែមេសា​ថា ព្រះ​ភិក្ខុ ជា វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មកដល់​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​០១ ខែ​មេសា និង​បាន​បន្ត​នីតិវិធី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

លោក យិន ម៉េងលី សោកស្ដាយ​ដែល​តុលាការ​សម្រេច​ចោទប្រកាន់​បែបនេះ ទៅលើ​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ នឹង​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព​បញ្ចេញ​នៅ​កម្ពុជា កាន់តែ​រួម​តូច​ទៅៗ និង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​។ លោក​ទទូច​ឲ្យ​អាជ្ញាធរ​ដោះលែង ព្រះ​ភិក្ខុ ជា វុទ្ធី ឲ្យ​មាន​សេរីភាព​ឡើងវិញ។

សូម​តាមដាន​លម្អិត​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ