ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានបន្តវាយប្រហារលើក្រុមប្រឆាំងនៅក្រៅប្រទេស តាមរយៈការចោទប្រកាន់ និងការបញ្ចេញសារឆ្លើយឆ្លងពាក់ព័ន្ធនឹងបញ្ហានយោបាយ និងព្រំដែន។ ការណ៍នេះ កើតឡើងស្របពេលដែលរបាយការណ៍ស៊ើបអង្កេតរបស់ទូរទស្សន៍អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) លាតត្រដាងបញ្ហាឧក្រិដ្ឋកម្មឆបោក និងអំពើពុករលួយនៅកម្ពុជា។ អ្នកវិភាគ និងមជ្ឈដ្ឋានមួយចំនួនយល់ថា ការវាយប្រហារផ្នែកនយោបាយទាំងនេះ អាចជាការប៉ុនប៉ងបង្វែរការចាប់អារម្មណ៍ពីបញ្ហា ដែលកំពុងរងការរិះគន់។ តើនេះ ជាការឆ្លើយតបនយោបាយ ឬជាយុទ្ធសាស្ត្របង្វែរស្ថានការណ៍?
សូមលោកអ្នកនាងតាមដានវេទិកាអ្នកស្តាប់ ដូចតទៅ៖






