ជនរងគ្រោះនៃក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង បានត្អួញត្អែងពីការកើនឡើងបំណុល ដោយសារពួកគាត់មិនអាចរកប្រាក់សងទៅធនាគារ បន្ទាប់ពីអ្នកខ្លះ ធ្លាក់ខ្លួនពិការលែងអាចធ្វើការងារបាន ហើយអ្នកខ្លះទៀត លក់ដូរលែងសូវដាច់ អំឡុងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ការត្អួញត្អែរនេះ បានធ្វើឡើង បន្ទាប់ពីតុលាការសម្រេចតាំងពីខែសីហា បង្គាប់ឲ្យអតីតឧកញ៉ា ហ៊ី គឹមហុង សងសំណងទៅក្រុមជនរងគ្រោះវិញ នូវទឹកជាង ៣៣លានដុល្លារ ប៉ុន្តែមកដល់ពេលនេះ ជនរងគ្រោះនៅមិនទាន់ទទួលបានទឹកប្រាក់នោះនៅឡើយ៕
សង្គមស៊ីវិលពិភាក្សាពីស្ថានភាពប្រជាធិបតេយ្យនៃខួប៣៥ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍបែបសិទ្ធិមនុស្សនៅកម្ពុជា»។ ក្រុមអង្គការសង្គមស៊ីវិល ក៏គ្រោងនឹងប្រារព្ធពិធីធំមួយ នៅថ្ងៃ២៥ តុលា ខាងមុខ ដើម្បីរំលឹកទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។






